Ad Code

សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ​ទើប​ចង ក​សម្លាប់​ខ្លួន​នៅ​នឹង​ខ្ទម​ស្រែ



បាត់ដំបង ៖ យុវជន​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ ជា​មនុស្ស​ស្លូត និង​ឧស្សាហ៍​ក្នុង​ការងារ​ស្រែ ចម្ការ ត្រូវ​បាន​គេ​ប្រទះឃើញ​ធ្វើ​អត្តឃាត​​ ដោយ​បាន​ចង​ ក​សម្លាប់​ខ្លួន​នៅ​នឹង​ខ្ទម​ស្រែ​របស់​ខ្លួន ដែល​បញ្ហា​នេះ​ត្រូវ​បាន​ប្រភព​ជាច្រើន​កំពុង​មាន​ការ​ងឿងឆ្ងល់។

នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​ព្រឹក​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ដោយសារ​តែ​មាន​ប្រជាកសិករ បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់​បាន​ចង ក​សម្លាប់ខ្លួន​នៅ​នឹង​ខ្ទម​ស្រែ ​ត្រង់ចំណុច ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ខេត្តបាត់ដំបង។

ជនរងគ្រោះ​មានឈ្មោះ ឈៀង សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ត្រង់ចំណុច​កើតហេតុ​ខាង​លើ ​ដែល​គេ​បាន​យក​ខ្សែ​អង្រឹង​ចង ក ទៅនឹង​​ដើម​អាកា​ស្យា ( ដើម​ប្រេងខ្យល់ ) ដោយ​សមត្ថកិច្ច​ជំនាញ​ ​បាន​សនិដ្ឋាន​ជំហាន​ដំបូង​ថា ជនរងគ្រោះ​អាច​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​១០ ដោយសារ​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​តំបន់​នេះ បាន​លើកឡើងថា ជនរងគ្រោះ​ទើបនឹង​ត្រឡប់​មកពី​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​ប្រមាណ​ជាង​២​ខែ​ នេះ ដោយ​គេ​គឺជា​មនុស្ស​ឧស្សាហ៍​ក្នុង​ការងារ​ស្រែ ចម្ការ​ណាស់ ហើយក៏​មិនដែល​ឮ​ថា​មាន​ទំនាស់​ជាមួយ​អ្នកណា​ដែរ​ ដោយ​គ្រាន់​តែមាន​ម្ដងម្កាល គឺ​គេ​ត្រូវ​បាន​ឪពុក​ស្តីបន្ទោស​អោយ ខណៈដែល​ឪពុក​ស្រវឹង​តែប៉ុណ្ណោះ បច្ចុប្បន្ន​សព​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu