ប្រទេសប៉ារ៉ាហ្គាយ បានឆ្លងរួចផុតពីជំងឺគ្រុនចាញ់ជាផ្លូវការរួចហើយ។ នេះជាការលើកឡើងពីអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃចន្ទ នាំឲ្យនេះជាលើកទីមួយដែលប្រទេសនៅក្នុងទ្វីបអាមេរិកនេះ ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ បានរួចចាកផុតពីជំងឺមរណៈដែលបច្ចុប្បន្នកំពុងតែកើនឡើងជាសកល។
មានមនុស្សដល់ទៅជិតកន្លះលាននាក់ ភាគច្រើនជាទារកនិងកុមារនៅក្នុងទ្វីបអាហ្វ្រិក បានបាត់បង់ជីវិតកាលពីឆ្នាំ២០១៦ ពីជំងឺគ្រុនចាញ់ដែលបង្កពី សត្វមូស នៅពេលដែលមនុស្សទូទាំងសាកលលោក យ៉ាងហោច២១៦នាក់ ឆ្លងត្រូវចាញ់គឺកើនឡើងដល់ទៅ៥ភាគរយ កាលពីឆ្នាំ២០១៥កន្លងទៅ។
ដោយមិនមានករណីណាមួយនៃជំងឺគ្រុនចាញ់ ក្នុងរយៈពេល៥ឆ្នាំមកនេះ ប្រទេសប៉ារ៉ាហ្គាយ បានក្លាយជាប្រទេសទីមួយនៅក្នុងតំបន់ដែលបានលុបបំបាត់ជំងឺគ្រុនចាញ់ចាប់តាំងពីប្រទេសគុយបា បានឆ្លងផុតដូចគ្នានៅឆ្នាំ១៩៧៣។ នេះជាការលើកឡើងពីអង្គការ WHO គឺជាប្រទេសទីមួយហើយដែលបានប្រទេសឆ្លងផុតពីគ្រុនចាញ់ ចាប់តាំងពីប្រទេសស្រីលង្កាបានឆ្លងផុតកាលពីឆ្នាំ២០១៦មក។
នៅឆ្នាំ២០១៦ អង្គការ WHO បានរកឃើញអត្តសញ្ញាដែលថា ប៉ារ៉ាហ្គាយ ជាប្រទេសមួយក្នុងចំណោម២១ប្រទេសដែលមានសក្តានុពលក្នុងការលុបបំបាត់ចោលជំងឺគ្រុនចាញ់នៅឆ្នាំ២០២០។
WHO បាននិយាយថា ប្រទេសអាល់ហ្សេរី អាហ្សង់ទីន និងអ៊ូហ្សបេគីស្តង់ កំពុងតែឈានទៅរកការប្រកាសពីការរួចចាកផុតពីជំងឺគ្រុនចាញ់នៅពេលបន្តិចទៀតក្នុងឆ្នាំនេះផងដែរ៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments