Ad Code

ជម្រុះ​ខ្សែក្រវាត់​Carabao សប្ដាហ៍​ទី​៣ ​៖ ​ឡុង ជិន ជួប Phat Seila ឯ យុគ យក្ស​ផ្លែ ជួប Phat Thou



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​​​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​សប្តាហ៍​ទី​៣ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​អ្នក​ប្រដាល់​ថៃ Phat Seila ហើ យ អ្នក​ប្រដាល់​កម្ពុជា​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​អ្នក​ប្រដាល់​ថៃ Phat Thou។

ឡុង ជិន និង Phat Seila ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។​តែ​យ៉ាងណា​ឡុង ជិន និង Phat Seila នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាន​មាឌ​ប្រហែល​គ្នា និង​កម្ពស់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ គឺ​១,៦០​ម៉ែត្រ​ជាង​ដូចគ្នា ប៉ុន្តែ​ឡុង ជិន ចាញ់​បទពិសោធន៍​និង​កំនត់ត្រា Phat Seila ។​

Phat Seila គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​តែ​៧៧​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​០១​លើក​។ ចំណែក ឡុង ជិន គេ​មាន​កំនត់ត្រា​ប្រកួត​៦៧​លើក ឈ្នះ​៥១​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក ។​ឡុង ជិន​គេ​ប្រកួត​ជុំ​ទី​១ (០២​មិថុនា​២០១៨) គេ​វាយ​ឈ្នះ​Phat Thou ក្នុង​ទឹក​ទី​១ ដែល​ធ្វើ​អោយគេ​បាន​៣​ពិន្ទុ​ហើយ សម្រាប់​ការប្រកួត​ជម្រុះ​នេះ ។ ចំណែក ការប្រកួត​ជុំ​ទី​១ របស់ Phat Seila (០២​មិថុនា​២០១៨) គឺ​ចាញ់​យុគ យក្ស​ផ្លែ ដោយ​ពិន្ទុ បាន​១​ពិន្ទុ ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

ចំពោះ​ការជួបគ្នា​រវាង​យុគ យក្ស​ផ្លែ និង Phat Thou វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ប៉ុន្មាន​ទេ ព្រោះ​យក្ស​ផ្លែ គេ​ធ្លាប់​វាយ​ឈ្នះ Phat Thou ដោយ​ពិន្ទុ​ម្តង​ហើយ​មុន​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ កាលពី​ថ្ងៃទី​១២​វិច្ឆិកា​២០១៧​កន្លងមក ។ យក្ស​ផ្លែ​គេ​មាន​ផ្លែ​ល្អ​ជាង Phat Thou ។

យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​១៥៦​លើក​ឈ្នះ​១៣១​លើក ចាញ់​២១​លើក និង ស្មើ​០៤​លើក ។ ឯ Phat Thou គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៨​លើក ចាញ់​១៧​លើក និង​ស្មើ​០១​លើក ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​២​នេះ គេ​រំពឹងថា យក្ស​ផ្លែ​នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការជួប Phat Thou នេះ ។​

Phat Thou កាលពី​ប្រកួត​ក្នុង​ជុំ​ដំបូង គេ​វាយ​ចាញ់​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​១ បាន​១​ពិន្ទុ​ប៉ុណ្ណោះ ឯ យក្ស​ផ្លែ កាលពី​ប្រកួត​ជុំ​ទី​១ គេ​វាយ​ឈ្នះ Phat Seila ដោយ​ពិន្ទុ បាន​៣​ពិន្ទុ ។
​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី ៦ ទម្ងន់​៥៧​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​, ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ , ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ។ ឯ​អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat Seila, Phat Thou , Theab Kao និង Phach Yaksou ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu