Ad Code

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​១៤៣២​ប័ណ្ណ ​​​ដូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង



ស្ទឹងត្រែង​ ៖ ​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ចំនួន​១៤៣២​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្ម​លាត ​ក្នុង​សង្កាត់​ស្រះ​ឫស្សី ​ ​និង​នៅ​ភូមិ​ត្រពាំង​ព្រីង​-​ភូមិ​កណ្ដាល ​សង្កាត់​-​ក្រុង​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មិថុនា​នេះ ​លោក​ម៉ុម​សារឿន អភិបាលខេត្ត មាន​ប្រសាសន៍​ថា​ ៖​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងអស់​ត្រូវ​រួមគ្នា ថែរក្សា ប័ណ្ណ​នេះ​ ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ព្រោះ​វា​មានតម្លៃ​សម្រាប់​គ្រួសារ​យើង​ និង​កូនចៅ​ទៅ​អនាគត។

លោក​ម៉ុម សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖​ ការ​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ពិតជា​បានបង្ហាញ​ឱ្យឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​ប៉ុន្មាន​សង្គម​មក​ហើយ ប្រជាពលរដ្ឋ​យើង​រស់នៅ​មិនដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ​ទេ​។​

លោក​សាយ កុសល់ ​អភិបាល​ក្រុង​មាន​ប្រសាសន៍​ថា​ ៖​ នេះ​ជា​ការងារ​ដ៏​ប្រសើរ​បំផុត​ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចៀសវាង​បាន​ពី​ទំនាស់​ដីធ្លី មាន​ព្រំប្រទល់​ត្រឹមត្រូវ និង​អាចឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ងាយស្រួល​ថែរក្សា​បន្ថែមទៀត​។​

លោក​ឈួ​រ​ ស្រុ​ន​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង​មក​ទទួល​ប័ណ្ណ ​បាន​បញ្ជាក់​ថា ​៖​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ​​​សាទរ​យ៉ាង​ក្រៃលែង ​ព្រោះ​​ប័ណ្ណ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយៗ​ អាច​​យក​ទៅ​ដាក់​បញ្ចាំ​នៅ​ធនាគារ​បាន​យក​ទុន​មក​ប្រកប​របរ​រកស៊ី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​ស្របច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu