Ad Code

រថយន្ត​សង្គ្រោះ​៣​គ្រឿង​ ត្រូវ​បាន​លោក​ជំទាវ​ ម៉ែន សំអន ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​ដើម្បី​បម្រើ​សេវា​សង្គ្រោះ​អាយុជីវិត​មនុស្ស



ភ្នំពេញ ​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ បាន​ប្រគល់​រថយន្ត​សង្គ្រោះ​៣​គ្រឿង​ជូន​មន្ទីរ​សុខាភិបាល​ ខេត្ត​ស្វាយរៀង​២​គ្រឿង​ និង​រាជធានី​ភ្នំពេញ​១​គ្រឿង​ ដើម្បី​បម្រើ​សាធារណៈ ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស នៅ​ពេល​បងប្អូន​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ។

ពិធី​ប្រគល់ និង​ទទួល​នេះ ​បាន​ប្រព្រឹត្ដ​ទៅ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​ និង​អធិការកិច្ច បានទទួល រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​ចំនួន​៣​គ្រឿង ពី​លោ​កដា​តូ ស្រ៊ី​អា​ឡា​ម ឡឹម នាយក​ក្រុមហ៊ុន​អេស​វី អី​ន​ធឺ​ណា​ស្យូ​ណាស់​(SV INTER NATIONAL) ប្រទេស​ឡាវ ។ បន្ទាប់ពី​ទទួលបាន​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​៣​គ្រឿង​នេះ ភ្លាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានប្រគល់​បន្តទៅ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​២​គ្រឿង និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ចំនួន​១​គ្រឿង សម្រាប់​ប្រើប្រាស់​ផ្នែក​សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស។

លោកជំទាវ ម៉ែន សំអន បាន​អគុណ ដល់​សប្បុរសជន ដែល​បាន​គិត​គូរ​យក​ចិ​ត្ដ​ទុកដាក់ ជួយ​សម្របសម្រួល ផ្នែក​សុខាភិបាល ដល់​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​សេវា​សុភាព​សាធារណៈ ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​នៅ​ពេល​បងប្អូន​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ។ ជាក់ស្ដែង​​​សប្បុរសជន​ប្រទេស​ឡាវ បាន​ផ្ដល់​​​រថយន្ដ​សង្គ្រោះ​ចំនួន​៣​គ្រឿង ជូន​មក មន្ទីរ​សុខាភិបាល នៅ​ខេត្ដ​ស្វាយរៀង និង​រាជធានី​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu