Ad Code

ទុស្សេ​ខ្សែ ភ្លើង​ឆេះ​ផ្អើល​ទាំង​ព្រឹក ​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១០៥



ភ្នំពេញ ​៖ ​មាន​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ខ្សែភ្លើង បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការមន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពន្លត់​ទាន់​ពេល​ ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​លំនៅដ្ឋាន នៅក្បែរ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា ​នៅមុន​ពេល​កើតហេតុ គាត់​បាន​ឮ សំឡេង​ទុ​ស្សេ ខ្សែភ្លើង បន្ទាប់មក​ក៏​ឃើញ មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង ចេញពី​ផ្នែក​ខាងលើ បង្គោល​ភ្លើង ទើប​ឆ្លង​រាលដាល​ ដោយ​ខ្លាច​រាលដាល​ដល់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​ និង​កម្លាំង​នគរបាល​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​​អគ្គិភ័យ ​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​បាន​ទំនាក់ទំនង​ទៅកាន់ EDC ឱ្យ​បិទ​ចរន្ត​ភ្លើង រួច​ធ្វើ​ការ​បាញ់ទឹក​អស់​រថយន្ត​មួយគ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០ ភាគរយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu