ភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបន្ទាប់ពីតាមដានដឹងយ៉ាងច្បាស់ថា ជនសង្ស័យរូបនោះកំពុងតែសកម្ម ខាងចែកចាយបន្តនោះ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ នៅចំនុចផ្លូវR៥ម្តុំបឹងកក់ក្នុងសង្កាត់ ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះលឹម ប៉េងលាភហៅប៉េង ភេទប្រុស អាយុ២២ឆ្នាំពុំមានទីលំនៅពិតប្រាកដត្រូវបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣កញ្ចប់តូចនិងម៉ូតូកូទារម៉ាកToday មួយគ្រឿងនិងទូរស័ព្ទដៃមួយគ្រឿង។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងបានចេញល្បាតដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងនៅក្នុងមូលដ្ឋានស្រាប់តែបានជួបប្រទះនិងជនសង្ស័យម្នាក់នៅចំណុចកើតដែលកម្លាំងបានតាមដានជាយូរមកហើយពីបទជួញដូរគ្រឿងញៀននោះក៏ឃាត់ខ្លួនធ្វើការឆែកឆេរឃាត់លាក់ទុកគ្រឿងញៀនចំនួន៣កញ្ចប់ជាប់ខ្លួនដើម្បីចែក ចាយបន្តទៀតនោះទើបនាំខ្លួនមកកាន់អធិការនគរបាលខណ្ឌដូនពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងធ្វើការស្រាវជ្រាវរកមេក្លោងធំបន្តទៀត។
គួរកត់សម្គាល់ផងដែរថារយៈពេលថ្មីៗនេះនគរបាលប៉ុស្តិ៍ស្រះចកខណ្ឌដូនពេញបានធ្វើការបង្ក្រាបករណីគ្រឿងញៀនបន្តបន្ទាប់មកហើយបើប្រៀបធៀបនិងបណ្តាប៉ុស្តិ៍ផ្សេងៗទៀតឃើញថា ប៉ុស្តិ៍ស្រះចកបង្ក្រាបករណីគ្រឿងញៀនបានច្រើនជាងគេ៕
រស្មី

0 Comments