ភ្នំពេញ ៖ ស្មៀនចាស់ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅត្រូវបានផ្ទេរភារកិច្ចបណ្តោះអាសន្នទៅលោកគង់ សុខឧត្តម ចូលកាន់តំណែងថ្មីៗបន្តក្រោមអធិបតីយភាពលោកស្រី ឯក យ៉ាននី អភិបាល រងខណ្ឌច្បារអំពៅ ដោយពិធីនេះប្រព្រឹត្តទៅក្នុងសង្កាត់ក្បាលកោះនាថ្ងៃ០៧ មិថុនា។
លោកស្រីឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅ បានមានប្រសាសន៍ក្នុងឱកាសផ្ទេរភារកិច្ចស្មៀនសង្កាត់ក្បាលកោះថា តួនាទីរបស់ស្មៀនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដោយអនុវត្តបច្ចេកទេសនីតិវិធីដែលពាក់ព័ន្ធនឹងរដ្ឋបាលសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ដោយប្រកាន់នៅតួនាទីឲ្យបានច្បាស់ និងមានប្រសិទ្ធភាព។
លោកស្រីមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងការងារដោយត្រូវរកនីតិវិធីព្រោះមានតែស្មៀននេះហើយជាអ្នកទទួលទុកដាក់គ្រប់គ្រងក្នុងសង្កាត់ដោយអោយ រៀបចំរាល់នីតិវិធីទាំងការងារប្រជុំបើសិនជាសង្កាត់មានការងឿងឆ្ងល់ពីច្បាប់ណាមួយយើងជាស្មៀននឹងឯងដែលជាអ្នកផ្តល់ប្រឹក្សាយោបល់ដោយចៅសង្កាត់ជាអ្នកចុះហត្ថលេខា ហើយស្មៀនជាអ្នកកាន់បោះត្រាទើបត្រានឹងមានប្រសិទ្ធភាព ស្មៀនត្រូវមានការទទួលខុសត្រូវខ្ពស់ទាំងនីតិវិធីគតិយុត្តិគឺស្មៀននេះហើយជាអ្នករៀបចំជាអ្នកគ្រប់គ្រងឲ្យបានច្បាស់ ស្មៀនត្រូវរៀបចំឯកសារវិនិយោគលទ្ធកម្ម រៀបចំឯកសារហិរញ្ញវត្ថុ រៀបចំការប្រជុំស្មៀនត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា ដែលជាទំនុកចិត្តរបស់ក្រសួងមហាផ្ទៃ៕
Source: Kampuchea Thmey Daily
0 Comments