Ad Code

លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ស្តីពី គុណភាព សុវត្ថិភាព ផលិតផល​ចំណីអាហារ ជូន​ដល់​សិស្ស​៣០០​នាក់​នៅ​ក្រុង​ប៉ោយប៉ែត



បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី គុណភាព សុវត្ថិភាព ផលិតផល​ចំណីអាហារ ជូន​ដល់​សិស្ស​នៃ​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង សរុប​ចំនួន​៣០០​នាក់ ដើម្បី​ឲ្យ​សិស្ស​ទាំងអស់​នេះ​បាន​យល់ដឹង​ពីមុខ​សញ្ញា​ផលិតផល​ចំណីអាហារ​ដែល​មាន​ហានិភ័យ បង្ក​ប៉ះពាល់​សុខភាព​។



លោក សាន វិជ្ជា​សា​រ៉ាវុធ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ការដែល​លោក ធ្វើ​នេះ គឺជា​ការ ដាស់តឿន ដល់​បងប្អូន​ពលរដ្ឋ និង​សិស្សសាលា និស្សិត​គួរ​ជៀសវាង ក្នុង​ការ​ជៀវ ឬ ទិញ របស់​ដែល​ខួច​គុណភាព យក​ទៅ​បរិភោគ អាច​មាន​ផល​ប៉ះពាល់ ដល់​សុខភាព ឬ ក៏​កើតមាន​អាការៈ​ផ្សេងៗ កើតឡើង​នៅក្នុង​ខ្លួន​។ ទាំងអស់​នេះ​ហើយ ដែល​មន្ត្រី កាំកុងត្រូល តែងតែ​ចុះ ធ្វើការ​អប់រំ នៅតាម​ទីផ្សារ សាលារៀន រឺ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ បាន​យល់ ពី​ទំនិញ​ដែល​ខូចគុណភាព និង ហួស​កាលកំណត់។



លោក សាន វិជ្ជា​សា​រ៉ាវុធ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​មន្ត្រី​កាំ​កុង​ត្រូល​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កន្លង​មកពី​ទំនិញ​ដែល​ខូចគុណភាព និង ហួស​កាលកំណត់ ហូប​ទៅ​បណ្តាល​ធ្វើ​ឲ្យ​ខូចគុណភាព​នោះ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​បាន​ច្រើនតែ​ពួក​ឈ្មួញ​វិញ​នៅតែ​ថ្កើន​ និង ​បទបញ្ជា​រប​ស់​សមត្ថកិច្ច​អ្វី​ដែល​អាចធ្វើ​បាន​ទាំងអស់​មិន​គិត​អំពី​ផល​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu