Ad Code

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជាជន ចំនួន ២៥០០​នាក់



កំពង់ចាម ​៖ លោក វេ​ង​សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ និង​សហការី​កាលពី រសៀល​ថ្ងៃអាទិត្យ ១២​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា គ​.​ស ២០១៨​បាន​បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជាជន ចំនួន ២៥០០​នាក់ អញ្ជើញ​មកពី​ឃុំ​ហាន់ជ័យ និង​ឃុំ​រំចេក ស្ថិត​ក្នុង​បរិវេណ​វត្តមាន់​ហើរ ភូមិ​មាន់​ហើរ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។



ក្រសួង​បាន​បញ្ជាក់​ថា ​មាន​មតិ​សំណេះសំណាល​ទៅកាន់ បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស​នោះ លោក វេ​ង​សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ បាន​ជម្រាបជូន ទី​១. ពី​ដំណើរ​វិវត្ត​នៃ​ការេ​រីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា ​ដែល​សម្រេច​បាន​ក្រោយ​ការ​ដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ឆ្នាំ​១៩៩៨​។ ​ទី​២. ស្ថានភាព​នៃ​ការប្រែប្រួល​ដំណើរការ​រីកលូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម សេវាកម្ម និង​ទេសចរ។ ទី​៣. ជំ​ហ៊ាន​ថ្មី​នៃ​ផែនការ​ពង្រីក​វិស័យ ឧស្សាហកម្ម ការ​រក​ទីផ្សារ​កសិកម្ម ការ​គិតគូរ​ពី​ការ​គាំពារ​សន្តិសុខ​សង្គម និង​ការកាត់បន្ថយ​ចំណាយ​លើ​សេវាកម្ម និង​ពន្ធដារ​មួយចំនួន ដែល​ជា​បន្ទុក​របស់​ប្រជាជន​កន្លងមក។​ ទី​៤. ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអនុវត្ត​ច្បាប់ ហើយ​និង​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការធ្វើបដិវត្ត​ពណ៌ និង​ឧបាយកល​នានា​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ទី​៥. អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ហើយ​បោះឆ្នោត​ជូន​គណ បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​ ដែល​មាន​លេខ​រៀង​ទី​២០ នៅក្នុង​សន្លឹកឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដើម្បី​ផ្តល់​ជូន​សម្តេច​តេ​ជោ បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការវិវឌ្ឍ​រីកចម្រើន​ថ្មីៗ​បន្ថែមទៀត។



ក្នុង​ឱកាស​នោះ ដោយ​យោង​តាម​សំណើ​ចាំបាច់​របស់​ព្រះសង្ឃ ប្រជាជន រដ្ឋអំណាច​មូលដ្ឋាន និង​លោកគ្រូ​អ្នកគ្រូ លោក​បាន​ពិនិត្យ ដោះស្រាយ និង​ផ្តល់​ជូន​តាម​សំណូមពរ ដូចជា ប្រេងឥន្ធនៈ សំលៀកបំពាក់​ប្រជា​ការពារ ជួសជុល​ផ្លូវលំ ម៉ាស៊ីន​កុំព្យូទ័រ។​ល​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu