Ad Code

សមត្ថកិច្ច​ដេញ​ និង​ឡោមព័ទ្ធ​ ចាប់​បាន​ជនសង្ស័យ​២​នាក់ ខណៈ​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស​កំពុង​ដែរ​តាមផ្លូវ



ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក សហ​ការ​​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន​បានជា​បន្ត​គ្នា ខណៈ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស​ម្នាក់​កំពុង​ដើរ​តាមផ្លូវ។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​៤៥៤E0 ក្បែរ​នឹង​ស្តុ​ប​ទេព​ផន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៨ ពណ៌​ខ្មៅ (​មិន​ចាំ​ស្លាក​លេខ​) និង​មាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ រួមទាំង​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋា​ន​ជាច្រើន​ម៉ូតូ​ទៀត ជិះ​ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុចកើតហេតុ ជនសង្ស័យ​ទាំងពីរ​នាក់ ក៏បាន​ឈប់​ម៉ូតូ​ ហើយ​ជនសង្ស័យ​ម្នាក់ ក៏បាន​រត់ឡើង​ទៅខាង​លើផ្ទះ​កើតហេតុ​នោះ​បាត់​។ ចំណែកឯ​ជនសង្ស័យ​ម្នាក់ទៀត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើការ​ឡោមព័ទ្ធ និង​ដើរ​រុករក​ជនសង្ស័យ​ម្នាក់ទៀត ដែល​បាន​រត់ឡើង​ផ្ទះកើតហេតុ​ខាងលើ អស់​រយៈពេល​ប្រមាណ​ជា​កន្លះ​ម៉ោង ទើប​រកឃើញ​ជនសង្ស័យ​ខាងលើ ខណៈ​កំពុង​សំងំ​លាក់ខ្លួន​នៅ​កៀន​ជណ្តើរ​របស់​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​តែម្តង។​

សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ កម្លាំង​ពួកគាត់​បាន​ជិះ​ម៉ូតូ​ល្បាត ដោយ​ស្លៀកពាក់​ស៊ីវិល លុះ​ជិះ​មកដល់​ចំណុច​ក្បែរ​ ​​ផ្សារ​មាន់​អាំង តាម​បណ្តោយ​ផ្លូវ​៥៩២ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនបរទេស​ម្នាក់ ដែល​កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ​៥៩២ បានសម្រេច ហើយ​បាន​ជិះ​រត់គេចខ្លួន ភ្លាមនោះ​កម្លាំង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើការ​ជិះ​ដេញតាម​ពីក្រោយ និង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ទួលគោក រហូតមកដល់​ចំណុចកើតហេតុ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នោះបាន។

ក្រោយពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ នាំខ្លួន​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu