Ad Code

ម្តាយ​ភ្លេច​ខ្លួន​បន្តិច កូនស្រី​ដ៏​តូច​ធ្លាក់​ទឹកទន្លេ​លង់​ស្លាប់



បាត់ដំបង ​៖​ ទារិកា​ដ៏​តូច​ម្នាក់​ បាន​ធ្លាក់​តាម​ចន្លោះ​ក្តារ​ផ្ទះ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ប្រកបដោយ​ភាព​សោក​សង្រេង​យ៉ាងខ្លាំង ពី​អាណាព្យាបាល​ ខណៈដែល​ម្តាយ​រវល់​កិច្ចការ​ផ្ទះ​តែ​បន្តិច ធ្វើអោយ​មានការ​យំសោក​យ៉ាងខ្លាំង ដោយសារ​តែ​កូន​វារ​ទៅ​ធ្លាក់​ទៅក្នុង​ទន្លេ​តែម្តង។

ហេតុការណ៍​ដ៏​រន្ធត់​​​​នេះ ​បាន​កើតឡើង​នៅវេលា ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី ១ ខែមិថុនា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​កោះ អន្លង់​គង ក្នុង ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

ទារិកា​ដែល​រងគ្រោះ​នោះ​មានឈ្មោះ ង៉ា យ៉ា​នី ទើបតែ​មាន​អាយុ ៧ ខែ តែប៉ុណ្ណោះ​ និង​ទើបតែ​ចេះ​លូន និង វារ​លេង​នៅលើ​ក្តារ​ផ្ទះ ដោយនៅ​មុនពេល​កើតហេតុ គឺ​ម្តាយ​របស់​ទារិកា​រូបនោះ រវល់​ធ្វើ​ម្ហូប ហើយ​ទុកអោយ​កូន​វារ​លេង នៅលើផ្ទះ​ជាធម្មតា ប៉ុន្តែ​ម្តាយ​មិនបាន​ចាប់អារម្មណ៍​ថា ក្តារ​ផ្ទះ​របស់ខ្លួន​មាន​ចន្លោះ ប្រហោង​មួយកន្លែង ដែល​ធ្វើអោយ​កូនស្រី​ដ៏​តូច​នោះ​ធ្លាក់​ចូលទៅក្នុង​ទឹកទន្លេ​ស្លាប់​ភ្លាមៗ​តែម្តង ទើប​មានការ​ភ្ញាក់ផ្អើល រហូត​មាន​ការចុះពិនិត្យ​ពី​កម្លាំង​សមត្ថកិច្ច​ផងដែរ ដោយ​បច្ចុប្បន្ន​សព​ត្រូវបាន​អាណាព្យាបាល រៀបចំ​ធ្វើបុណ្យ​ទុកដាក់​ហើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu