Ad Code

រឿង​អាម៉ាស់​របស់​VJ អា​ណូ ត្រូវបាន​សឿ សុធា​រ៉ា ទម្លាយ​ផ្អើល​ពេញ​បណ្តាញ​សង្គមភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​ធ្លាប់​



មាន​ឈ្មោះ​ល្បី​នៅ​លើ​សង្គម​សិល្បៈ​អ្នកនាង សួន ភក្តី ហៅ​វី​ជេ អា​ណូ បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​សិល្បៈ​មាន​រយៈពេល​យូរ​ឆ្នាំ​ ពេលនេះ​ក៏​ស្រាប់តែ​ផ្ទុះ​នូវ​រឿងអាស្រូវ​ដ៏​រសើប ​និង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ ខណៈដែល​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា ចេញមុខ​ទម្លាយ​រឿង​ឆបោក​ និង​ចេញ​សែក​ស្អុយ​។​

បើតាម​ការកត់សម្គាល់​រឿងអាស្រូវ​ដ៏​អាម៉ាស់​របស់​តារា​ស្រី​វី​ជេ អា​ណូ ដែល​ត្រូវបាន​បែកធ្លាយ​ក្រោយពេល​អ្នកនាង សឿ សុធា​រ៉ា ប្រកាស​បើកចំហ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះដែរ​ភ្លាមៗ​នេះ​ក៏​ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​នាំគ្នា​បន្ត​ស៊ែរ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ជាមួយនឹង​ការសរសេរ​ចេញផ្សាយ​នៅលើ​បណ្តាញសារព័ត៌មាន​ជាច្រើន​ទៀត។

ផ្អែកលើ​ការ​សម្រង់​សម្តី​របស់​អ្នកនាង​សឿ សុធា​រ៉ា​បាន​ទម្លាយ​ពី​ច​រិ​ត​ស្មោគគ្រោក​របស់​វី​ជេ​អា​ណូ ថា​សូម​​​បង សួន ភក្តី​ហៅ វី​ជា អា​ណូ (DJ ANO) មេត្តា​ចូលខ្លួន​មក​ដោះស្រាយ រឿង​ចេញ​សែក​ស្អុយ​មក​ឲ្យ​ប្អូន​នាង​ខ្ញុំ​ចំនួន​៦​សែក​សរុប​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​(​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​គត់​)​ពីបទ​ឆបោក​Soun Pheakdey​។​

ដោយឡែក​បើតាម​ប្រភព​ផ្សេងទៀត​ក៏បាន​បង្ហើប​ថា​ ករណីនេះ​ពុំមែន​ទើបតែ​កើតឡើង​ចំពោះ​ប្អូន​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា ម្នាក់​នោះទេ​ កន្លងមក​ធ្លាប់មាន​អ្នកសិល្បៈ​រួម​អាជីព​២​ឬ​៣​នាក់​មកហើយ ​ដែល​ត្រូវ​ចាញ់បោក​វី​ជេ អា​ណូ តាមរយៈ​ការចេញ​សែក​ស្អុយ​។ ​ប៉ុន្តែ​គ្រាកន្លងមក​ព័ត៌មាន​នេះ​ត្រូវបាន​លាក់បាំង​ពុំ​ឲ្យ​មានការ​បែកធ្លាយ​នោះឡើយ​។​

បើតាម​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​ រឿងរ៉ាវ​ដែល​វី​ជេ អា​ណូ ជំពាក់​លុយ ​និង​ចេញ​សែក​ស្អុយ​ឲ្យ​ប្អូន​អ្នកនាង សឿ សុធា​រ៉ា ខាងលើនេះ​គឺ​ផ្តើមចេញពី​ករណី​នៃ​ការបង​រំលស់​រថយន្ត។ ប៉ុន្តែ​ជា​លទ្ធផល​បែរជា​ត្រូវ​តារា​សម្តែង ​និង​អតីត​ពិធី​ការិនី​វី​ជេ អា​ណូ ប្រើល្បិច​៣​សន្លឹក​ធ្វើ​ឲ្យ​សាមីខ្លួន​(​ម្ចាស់បំណុល​)​ស្ទើរ​ក្អួត​ឈាម​ទៅវិញ​។​

កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​ពី​តារា​ស្រី​វី​ជេ អា​ណូ ពាក់ព័ន្ធ​ដំណឹង​ដ៏​រសើប​នេះ​បាន​នៅឡើយ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu