Ad Code

ព្រឹទ្ធសភា​កាណាដា ​សម្រេច​ធ្វើ​ឲ្យ​កញ្ឆា​ក្លាយទៅជា​រឿង​ស្របច្បាប់



កាលពី​ថ្ងៃ​អង្គារ ព្រឹទ្ធសភា​កាណាដា ​បាន​បោះឆ្នោត​ដើម្បី​ធ្វើ​ឲ្យ​កញ្ឆា​ក្លាយទៅជា​រឿង​ស្របច្បាប់​ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​កាណាដា​បោះជំហាន​កាន់តែ​ជិត​ក្លាយទៅជា​ប្រទេស G7 ដំបូង​គេ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ និង​ផលិត​ថ្នាំ​កែប្រែ​ចិត្តគំនិត។

ត្រឹមតែ​មួយថ្ងៃ​មុន​នោះ រដ្ឋសភា​បានអនុម័ត​ដោយ​សំឡេង​២០៥​ទល់នឹង​៨២​សំឡេង​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​ ដែល​ឥឡូវនេះ​ត្រូវតែ​ទទួល​បាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​មុនពេល​ក្លាយទៅជា​ច្បាប់​មួយ​ដែល​ទំនងជា​នៅត្រឹម​ខែកញ្ញា​។​ជំហាន​នេះ​គឺ​គ្រាន់តែ​ជា​ទម្រង់​មួយ​ប៉ុណ្ណោះ​។​
​ព្រឹទ្ធសភា​បានអនុម័ត​ដោយ​សំឡេង​៥២​ទល់នឹង​២៩​។​

វិធានការ​នេះ​បានបញ្ចប់​ការហាមឃាត់​កញ្ឆា​ដែល​បានដាក់​បំរាម​នៅ​ប្រទេស​កាណាដា​ចាប់តាំងពី​ឆ្នាំ​១៩២៣​មក​។ វា​ត្រូវបាន​គេ​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​វេជ្ជសាស្ត្រ​ក្នុង​ឆ្នាំ​២០០១​។​

ការ​ធ្វើ​ឲ្យ​កញ្ឆា​ក្លាយទៅជា​រឿង​ស្របច្បាប់​គឺជា​ពាក្យសន្យា​នៃ​យុទ្ធនា​ការឃោសនា​ឆ្នាំ​២០១៥ របស់លោក​នាយករដ្ឋមន្ត្រី Justin Trudeau ដែល​បាន​សារភាពថា​ធ្លាប់​ជក់​រួមគ្នា​ជាមួយ​មិត្តភក្តិ “​ប្រាំ​ទៅ​ប្រាំ​មួយដង​” រួមទាំង​ក្រោយពេល​ត្រូវបាន​បោះឆ្នោត​ជា​សមាជិកសភា​ផងដែរ​។​

ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​ បាន​អនុម័ត​ការប្រើប្រាស់​កញ្ឆា​កាលពី​៥​ឆ្នាំមុន​ហើយ​រដ្ឋ​ចំនួន​៩​របស់​អាមេរិក​និង​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏បាន​ធ្វើ​ដូច្នេះ​ដែរ​ប៉ុន្តែ​កាណាដា​នឹង​ក្លាយ​ជា​ប្រទេស G7 ដំបូង​គេ​ដែល​ចាត់​វិធានការ​នេះ៕ AFP



[caption id="attachment_932568" align="aligncenter" width="700"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu