ភ្នំពេញ ៖ លោក បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពាន់ថ្ម ខណ្ឌដង្កោ បានផ្ដួចផ្ដើមគំនិត សង់វិទ្យាល័យមួយខ្នង នៅក្នុងវត្តចំការខ្សាច់ ដែលសព្វថ្ងៃនេះនៅក្នុងវត្តចំការខ្សាច់ មានសាលាបឋមសិក្សាស្ពានថ្មតែមួយគត់។
ដោយមើលឃើញ ការខ្វះខាតសាលារៀន និងការលំបាករបស់សិស្ស នៅពេលដែលបញ្ចប់ថ្នាក់ បឋមសិក្សារួច ត្រូវចេញទៅរៀននៅវិទ្យាល័យ ឆ្ងាយពីភូមិ ដូច្នេះ លោកបណ្ឌិតបានផ្តួចផ្តើមគំនិតសង់វិទ្យាល័យនេះឡើង ដែលមកដល់ពេលនេះទីតាំងវិទ្យាល័យត្រូវបានចាក់ដី ពង្រាបទៅក្នុងរណ្តៅ ដែលមានជម្រៅ ពី ២ ទៅ ៣ ម៉ែត្រ និងមានទឹង ៥០ម៉ែត្រ បណ្តោយ ១៣០ម៉ែត្រ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា នេះ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យការចាក់ដី ដើម្បីឈានទៅ សាងសង់អាគារនោះវិទ្យាល័យ នាពេលខាងមុខ។ តំណាងលោកបណ្ឌិត លី ឆេង បានប្រាប់ឲ្យដឹងថា អគារវិទ្យាល័យនេះ ត្រូវសង់ឡើងកម្ពស់ ៣ជាន់ ស្មើនឹង ២៧បន្ទប់៕
Source: Kampuchea Thmey Daily
0 Comments