កណ្តាល ៖ កាលពីព្រឹកថ្ងៃ៣១ ខែឧសភា ឆ្នាំ ២០១៨ សាលាស្រុកលើកដែក បានរៀបចំពិធី ប្រកាសកែសម្រួលរចនាសម្ព័ន្ធសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុក ឃុំ ភូមិ សាលារៀន នៃស្រុកលើកដែក ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត អនុប្រធាន សសយក ថ្នាក់កណ្តាល និងជាប្រធាន សសយក ខេត្តកណ្តាល លោក នូវ សំណាង អភិបាលនៃគណៈអភិបាលស្រុកលើលដែក លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំការ សសយក ខេត្តកណ្តាល អញ្ជើញចូលរួម ជាសមាជិកសមាជិករួមមាន លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ទាំង៧ក្នុង ស្រុក លោក លោកសមាជិក សសយកថ្នាក់ខេត្ត លោក លោក ស្រី ប្រធាន អនុប្រធាន សសយកស្រុកលើកដែក និង សមាជិកយុវជន ភូមិ ឃុំ ស្រុក សាលារៀន ក្នុងស្រុកលើកដែក សរុបវត្តមាន ចូលរួម ១៦៨នាក់ ស្រី ៨២នាក់។
ជាបឋមលោក ឆើម សេរីវឌ្ឍន៏ ប្រធានសសយកស្រុកលើដែក អានរបាយការណ៍ស្វាគមន៍និង លោក ចាប ចន្ទ័ វិទ្យា អនុប្រធាន សសយកស្រុកឡើងប្តេផ្ញាចិត្ត អនុវត្តគោរពតាមលក្ខណ្ឌ័តិកៈរបស់ សសយក ចូលរួមក្នុងការងារមនុស្សធម៌សង្គម ចូលរួមបោះឆ្នោត (យុវជនម្នាក់ សន្លឹកឆ្នោតមួយសន្លឹក)និងគាំទ្របេក្ខភាព សម្តេច ហ៊ុន សែនជានាយករដ្ឋមន្ត្រី។
បន្ទាប់មកលោក នូវ សំណាង អភិបាលស្រុកបានមានប្រសាសន៍ថា គាត់សូមសរសើររាល់សកម្មភាពរបស់យុវជនដែលលោកតែងតែឃើញចូលរួមយ៉ាងសកម្មក្នុងការងារជួយដល់សង្គមទោះមានចំនួនតិចឬច្រើននិងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និង អបាយមុខ ទាំងឡាយ។
ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី បានមានមតិសំណេះសំណាលដោយបញ្ជាក់ថា មុននឹងយើងសួរថា តើសង្គម(រដ្ឋាភិបាល)បានជួយអ្វីខ្លះដល់យើង យើងត្រូវសួរខ្លួនឯងថា តើខ្លួនបានធ្វើអ្វីខ្លះហើយដល់សង្គម។ បុព្វបុរសយើងគាត់បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រជាជននិងទឹកដីតែយើងជំនាន់ក្រោយត្រឹមតែថែរក្សាសន្តិភាពឲ្យបានគង់វង្សប៉ុណ្ណោះ។ មានសន្តិភាពមានវឌ្ឍនភាពសង្គម។ កម្មពិធីបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និង មានឧបត្ថម្ភថវិកាម្នាក់២ម៉ឺនរៀល ដល់សមាជិក សមាជិកាដែលបានចូលរួម៕
Source: Kampuchea Thmey Daily
0 Comments