Ad Code

ថ្នាំញៀន​ចំនួន​១,២៤​ក្រាម ​និង​ ជញ្ជីង​សម្រាប់​ថ្លឹង​រួម​នឹង​សម្ភារៈ​វេច​ខ្ចប់ ​ត្រូវ​បាន​បង្ក្រាប ពី​ជនសង្ស័យ​២​រូប



កណ្ដាល​ ៖ ​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​កញ្ចប់​ទម្ងន់​១,២៤​ក្រាម​ និង ​ជញ្ជីង​សម្រាប់​ថ្លឹង សម្ភារៈ​វេច​ខ្ចប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពញាឮ​ចាប់​បង្ក្រាប​ពី​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​កាលពី ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ២០១៨ ​វេលា​ម៉ោង ១៥និង១៥នាទី នៅ​ចំណុច ផ្លូវ​៥១ ភូមិ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក ដួង តេង​ អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ចំនួន​០២ នាក់ (​ឃាត់ខ្លួន​) ១​ឈ្មោះ ពូន ស៊ីណា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន ទីលំនៅ​ភូមិ​ដំណាក់​ព្រីង​ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល។ ២ឈ្មោះ ប្រេ​ស ស្រីមុំ ភេទ​ស្រី អាយុ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​អង្គ្រង ឃុំព្រះ​ស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

វត្ថុតាង​ចាប់​យក​បាន រួមមាន​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ចំនួន​០៣​កញ្ចប់​តូច ( កញ្ចប់​ធំ​០១ និង កញ្ចប់​តូច​០២) ទម្ងន់ ១,២៤​ក្រាម​,​ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​០១​គ្រឿង​,​ទូរស័ព្ទ ​Nokia ចុច​ពិល​០១​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់ មួយ​ចំនួន។

បើ​តាម​លោក​អធិការ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ចុះ​ល្បាត តាម​បណ្តោយ​ផ្លូវ​៥១ លុះដល់​ចំណុចកើតហេតុ មាន​ប្រជាពលរដ្ឋ រាយ​ការ​ណ៍​ថា ជ​នស​ង្ស័យ​ខាងលើ កំពុង​លក់​ថ្នាំញៀន នៅ​កន្លែង​កើតហេតុ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល​ទំនប់​ធំ បាន​ចេញ​ប្រតិបត្តិការ​ភ្លាម​ក៏​ជួប​ជន​ស​ង្ស័យ ដែល​ជា​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន។

កម្លាំង​ជំនាញ​បាន​ឃាត់​ឆែកឆេរ រក​ឃើញ​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​ដូច​ខាង​លើ និង​បន្ត​ការ​ឆែកឆេរ កន្លែង​ដេក​របស់​ជន​ស​ង្ស័​យ ​ចាប់​យក​មាន ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​០១​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួន។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស័យ​ឈ្មោះ ពូន ស៊ីណា ហៅ​ញ៉ា​ញ់ បាន​សារភាព​ថា ថ្នាំញៀន ដែល​ខ្លួន​យក​មក​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​គឺ​ឈ្មោះ​ប្រេ​ស ស្រី មុំ ភេទស្រី នៅ​ភូមិអង្គ្រង ឃុំព្រះ​ស្រែ ស្រុក​ឧត្តុ​ង្គ ខេត្តកំពង់ស្ពឺ​ជា​អ្នកលក់​ឲ្យ​គឺ បី​ថ្ងៃ​ទៅយក​ម្តង ក្នុង​ម្តង​តម្លៃ​៤០០០០០៛ ( សែសិប​ម៉ឺន​រៀល​) ដើម្បី​យក​មក​លក់​បន្ត​។ ផ្តើម​ចេញពី​ចម្លើយ​សារភាព រ​បស់​ជនស​ង្ស័យ​ឈ្មោះ ពូន ស៊ីណា ហៅ​ញ៉ា​ញ់ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧ​ត្តុ​ង្គ ស្រាវជ្រាវ​ឃាត់ខ្លួន​ជ​នស​ង្ស័​យ​ឈ្មោះ ប្រេ​ស ស្រីមុំ នៅ​វេលា​ម៉ោង ១៧ និង​៣០​នាទី ថ្ងៃ​ដដែល​បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu