Ad Code

តើDown Town Sport បន្ត​ឈរ​កំពូល​តារាង​ប្រចាំ​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​នៅ​សប្ដាហ៍​ទី​១២​បាន​ទៀត​ដែរឬទេ​?



ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​១២ របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ ដែល​មាន​៥​គូ​ផ្សេងៗ​គ្នា ខណៈ​ក្រុម​ហ្វូ​ត​សាល Down Town Spoort កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​មាន​ពិន្ទុ​ច្រើនជាង​រហូតដល់​២៦​គ្រាប់​។

​សរុប​កម្មវិធី​ប្រកួត​នៅក្នុង​សប្ដាហ៍​ទី​១២ នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមយុវជន​៧​មករា ប៉ះ​ក្រុម​អាណាចក្រ​បៃតង នៅ​ម៉ោង​២និង៣០​នាទី​រសៀល ហើយ​នៅ​ម៉ោង​៤​ល្ងាច​ក្រុម Panda FC ប៉ះ​ក្រុម Home Sport FC និង​នៅ​ម៉ោង​៥និង៣០​នាទី​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ប៉ះ​ក្រុម Down Town Sport FC​។ នៅ​ថ្ងៃអាទិត្យ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​ឆន្ទៈ​កីឡា ប៉ះ​ក្រុម Fan Sport FT នៅ​ម៉ោង​៤​ល្ងាច និង​ក្រុម B.A United ជួប​ក្រុម​ឱ​ម៉ា​ល់ នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១១​លើក​ម្នាក់​មក​ឃើញថា​ ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​២៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​២ មាន​២៤​ពិន្ទុ ក្រុម​ឱ​ម៉ា​ល់ ឈរ​លេខ​៣ មាន​២១​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៤ Home Sport FC តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៥ អាណាចក្រ​បៃតង មាន​១៧​ពិន្ទុ ហើយ​ក្រុម​លេខ​៦ Fan Sport FT មាន​១៥​ពិន្ទុ​។ លេខ​៧ ក្រុម Panda FC មាន​១៤​ពិន្ទុ ហើយ​ក្រុម​យុវជន​៧​មករា ឈរ​លេខ​៨ មាន​១០​ពិន្ទុ ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៩ មាន​៧​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។

​តាម​គោលការណ៍​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន​ ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ (​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ត្រូវ​មាន​អត្តសញ្ញាណ​ប័​ណ្ណ​ប្រជាជន ឬ​មាន​លិខិត​អនុញ្ញាតិ​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​ជា​៣​ដំណាក់កាល​ដោយ​ដំបូង​ត្រូវ​មាន​កីឡាករ​ចំនួន​២០​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកចាំទី​២​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​១២​នាក់​ចុងក្រោយ (​ពី​ចំនួន​២០​នាក់​ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​២​នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះ​កីឡាករ​៥​នាក់ និង​កីឡាករ​បម្រុង​៧​នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេង​បាន​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៨ ជា​សមាជិក​ក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ក្លិប​ជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៨​។



​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ដណ្តើម​បាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​ពានរង្វាន់​មួយ​ មេដាយមាស​ម្នាក់មួយ​ និង​ប្រាក់​រង្វាន់​២០លាន​រៀល​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu