Ad Code

MCL 2018 ៖​ សប្ដាហ៍​ទី​៧ ក្រុម​ណាហ្គា​វើ​ល ឡើង​កាន់តែ​ឆ្ងាយ​នៅ​តំបន់​កំពូល​តារាង​ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​វេ​ស្ទើ​ន នៅ​ថ្ងៃ​អង្គារ​នេះ



៦​គូ​បន្ត​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៨ ចុង​សប្ដាហ៍​នេះ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែល​រៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​ក្រុម​ណាហ្គា​វើ​ល កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​បន្ទាប់ពី​មាន​១៩​ពិន្ទុ​ច្រើនជាង​ក្រុម​ដទៃ​។



​កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​៨​នេះ​មាន នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ម៉ោង​៣:០០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​នៅ​ម៉ោង​តំណាលគ្នា​ក្រុម​បឹងកេត ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅលើ​ទីលាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) និង​នៅ​ម៉ោង​៦​ល្ងាច​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​វិសាខា នៅលើ​ទីលាន​ជាមួយគ្នា​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៣ ខែមិថុនា វិញ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ចុងក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



សរុប​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​៧ នេះ​ឃើញថា​ ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង ៤​សប្ដាហ៍​ជាប់​គ្នា​មាន​១៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២​បឹងកេត មាន​១៧​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​១៣​ពិន្ទុ ហើយ​ក្រុម​លេខ​៤​វិសាខា មាន​១៣​ពិ​ន្ទ​ស្មើគ្នា​តែ​ឈ្នះ​តែម​ត្រង់ Head to Head​។ ក្រុម​លេខ​៥​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង មាន​១១​ពិន្ទុ​ស្មើគ្នា​ជាមួយ​លេខ​៦ ភ្នំពេញ​ក្រោ​ន​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៧ មាន​១០​ពិន្ទុ ក្រសួងការពារជាតិ លេខ​៨​មាន​៩​ពិន្ទុ ហើយ​ក្រុម​លេខ​៩ អាស៊ី​អឺរ៉ុប មាន​៨​ពិន្ទុ ក្រុម​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១០ មាន​៤​ពិន្ទុ​ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៤​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ​ខែមីនា ដល់​ថ្ងៃទី​៣០ ​ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់​ Singapore Cup ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu