កំពង់ចាម ៖ លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីព សម្លេងយុវជនខ្មែរ បានថ្លែងលើកឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ បានធ្វើឲ្យកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យ ការងារជាច្រើនដូចជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ស្ត្រីមានផ្ទៃពោះនៅពេលសម្រាលកូន ទទួលបាន ប្រាក់ឧបត្ថម្ភ ការទទួលពិនិត្យសុខភាព និងការជិះឡានក្រុងដោយមិនគិតថវិកាជាដើម។
កាយវិការ ទាំងអស់នេះបាន បង្ហាញឲ្យឃើញថា មានតែសម្តេចតេជោតែមួយគត់ ជាអ្នកស្វែងរកសន្តិភាពជូនដល់ប្រទេសជាតិទាំងមូល ជាពិសេសបានជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឲ្យកាន់តែខិតទៅជិតប្រពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគេ ទទួលបានឱកាសការងារ កាន់តែច្រើន បន្ថែមទៀត។ ដូច្នេះបុគ្គលិកកម្មករទាំងអស់ត្រូវនាំគ្នាទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះកុំបីខាន។
ចំណែកទាក់ទិននឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិការទី៦ ខាងមុខនេះ លោក ឡុងសាផាត ព្រមទាំង តំណាងសហជីពមូលដ្ឋាន បានអំពាវនាវស្រដៀងគ្នាថា សូមឲ្យកម្មករនិយោជិតមានការជឿជាក់រាជរដ្ឋាភិបាលពិតជាមានការអភិវឌ្ឍន៍ ។ មានសម្តេចតេជោ គឺបានធ្វើកម្មករនិយោជិតទទួល អត្ថប្រយោជន៍ក្នុងការងារឥតឈប់ឈរ មានសន្តិភាព និងសេរីពេញលេញ ដូចនេះសូមបងប្អូន កម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា។
ដោយឡែកតំណាងកម្មករកម្មករកម្មការនី នៅតាមមូលដ្ឋានជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រផលិត ស្បែកជើងខាលីនតុន ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក៏បានបញ្ចេញចំណាប់អារម្មណ៍ និងគោលជំហរស្រដៀងគ្នាផងដែរថា នៅក្នុងឱកាសបោះឆ្នោតខាង មុខនេះ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងប្តេជ្ញារចិត្តយ៉ាងពេញទំហឹងថា នឹងទៅបោះឆ្នោតទាំងអស់គ្នា។
កម្មករនិយោជិតទាំងនោះ បានលើកឡើងថា មានសម្តេចតេជោ មានអភិវឌ្ឍន៍ និងពិតជាបានផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ។ សម្តេចតេជោបានជំរុញអភិវឌ្ឍន៍រោងចក្រដល់មូលដ្ឋាន គឺបានធ្វើឲ្យពួកគាត់សប្បាយចិត្ត ព្រោះមានរោងចក្រនៅជិត ចំណេញទាំងពេលវេលា និងថវិកាជាច្រើន និងការរស់នៅជួបជុំគ្រួសារជាដើម កត្តាទាំងនេះ បានធ្វើឲ្យពួកគាត់បានចាក់ឫស ចាក់គល់ និងមានភាពជឿជាក់យ៉ាងខ្លាំងក្នុងការ ដឹកនាំរបស់សម្តេចក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments