មិនថាតែការប្រើប្រាស់គ្រឿងស្រវឹងជាតិអាល់កុលយ៉ាងណានោះទេ សូម្បីតែត្រឹមកម្រិតតិចតួចក្តីក៏សុទ្ធតែបណ្តាលឲ្យប៉ះពាល់ជាអវិជ្ជមានដល់សុខភាពទាំងអស់។ នេះជាការលើកឡើងពីក្រុមប្រឹក្សា CSS (The Superior Council of Health ) នៅក្នុងរបាយការណ៍ធ្វើការសិក្សាស្រាវជ្រាវដែលត្រូវបានយកទៅចុះផ្សាយកាលពីថ្ងៃចន្ទ។
ជាតិអាល់កុលគឺជាមូលហេតុលំដាប់ទីបួន នៃមរណភាពក្នុងចំណោមពលរដ្ឋបែលហ្ស៊ីកក្នុងចំណោមមនុស្សអាយុ១៥ឆ្នាំនិងលើសពីនេះ។
យោងតាមការលើកឡើងពី CSS សេពគ្រឿងស្រវឹង មិនត្រឹមតែកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកើតមានជំងឺថ្លើមផងទៀត ប៉ុន្តែវាក៏បង្កើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់និងអំពើហិង្សា។
នៅក្នុងហេតុផលនៃការគ្រប់គ្រងហានិភ័យនៃអាល់កុលចំពោះសុខភាពនេះ CSS បានរំលឹកទូន្មានដល់អាជ្ញាធរបើកយុទ្ធនាការសម្រាប់បង្ការមួយដោយមិនបណ្តែតបណ្តោយទុកយូរពេកទេ ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មសុរា ហើយជាជំនួសមកវិញគឺការបង្កើននូវការបង្ការ។
យោងតាមការឲ្យដឹងពីការតាមដានសុខភាពមួយកាលពីឆ្នាំ២០១៣ ពលរដ្ឋប៊ែលហ្ស៊ីក ដល់ទៅ៨២ភាគរយ អាយុចាប់ពី១៥ឆ្នាំទៅ បានសេពគ្រឿងស្រវឹងជាច្រើនឆ្នាំមកហើយ។ ការប្រើប្រាស់គ្រឿងស្រវឹងដែលនាំឲ្យកើតជាបញ្ហាបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ហើយចំនួនអ្នកចូលទៅកាន់មន្ទីរពេទ្យដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនៃការសេពសុរា ក៏បានកើនឡើងដល់ទៅ១៣ភាគរយផងដែរ៕
ស៊ីនហួរ
Source: Kampuchea Thmey Daily
0 Comments