Ad Code

កម្ពុជា​និង​ជប៉ុន ​បើក​សិក្ខាសាលា​ដើម្បី​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​ការអភិវឌ្ឍន៍ សុខភាព​និង​សុខមាលភាព​រវាង​ប្រទេស​ទាំងពីរ



ភ្នំពេញ ​៖ ​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម ​លើ​ការអភិវឌ្ឍន៍​សុខភាព​និង​សុខុមាលភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​នោះ​ មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​មូលនិធិ ACT នៃ​ប្រទេស​ជប៉ុន​ (​សមាគម​សម្រាប់​ការ​ទំនាក់ទំនង​នៃ​ការសិក្សា​ផ្លាស់​ប្តូរ​វប្បធម៌​) និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​១​ ខែមិថុនា​ ឆ្នាំ​២០១៨​នេះ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។



លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​មូលនិធិ ACT នៃ​ប្រទេស​ជប៉ុន​(​សមាគម​សម្រាប់​ការទំនាក់ទំនង​នៃ​ការសិក្សា​ផ្លាស់ប្តូរ​វប្បធម៌​) និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​បន្ថែម​លើ​ការអភិវឌ្ឍន៍​សុខភាព​និង​សុខុមាលភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន ​នៅ​ឆ្នាំ​២០១៦​ ហើយ​ប្រតិភូ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ធ្វើ​ទស្សនកិច្ច​និង​ស្វែងយល់​បន្ថែម​អំពី​សេវា​សង្គ្រោះ​បន្ទាន់​និង​ការអភិវឌ្ឍន៍​ស្ថាប័ន​វេជ្ជសាស្ត្រ​នៅ​ប្រទេស​ជប៉ុន​។



លោក​សា​ស្រា​ចា​រ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្ត​ថា ​នៅ​ថ្ងៃ​នេះ​មូលនិធិ​ACT​បាន​ចំណាយ​ពេលវេលា​រៀបចំ​សិក្ខាសាលា​ផ្លាស់​ប្តូរ យោបល់​និង​បទពិសោធន៍​លើ​ការអភិវឌ្ឍន៍ សុខភាព​និង​សុខមាលភាព​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​ជប៉ុន​និង​ថ្នាក់ដឹកនាំ​កម្ពុជា​ចូលរួម​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ផងដែរ​។



លោក​អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បាន​បញ្ជាក់​ថា ​យើង​ពិភាក្សា​គ្នា​ជាដំបូង​នេះ​ដើម្បី​និង​បើក​ជើងមេឃ​នៃ​ការ​ព​និត្យ​ទៅលើ​លទ្ធភាព​នៃ​ការ​សហ​ប្រតិបត្តិ​ការ​ស៊ី​ជម្រៅ​ទៅ​អនាគត​នោះ យើង​ត្រូវ​លើកឡើង​ចំណុច​សំខាន់ៗ​មាន​បី​គឺ -​ទី​១ ដោយសារ​នៅ​កម្ពុជា​យើង​មាន​អាទិភាព​នៃ​បញ្ហា​ទៅលើ​ផ្នែក​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដូចជា​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​រទាំ​ដោយ​មុន​មក​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​ការសង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ កិច្ចការ​ពីរ​នេះ​ធំ​ដែល​ជា​អាទិភាព។ -​ទី​២ គឺ​ការដែល​យើង​ត្រូវការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ដែល​កាន់តែ​ជឿនលឿន​ហើយ​វា​ទាមទារ​ឲ្យ​យើង​ត្រូវតែ​សម្របសម្រួល​យកមកប្រើ​ប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទាន់​ការអភិវឌ្ឍន៍​ពិភពលោក។ -​ទី​៣ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដកពិសោធន៍​ជាក់ស្តែង​ជាមួយ​មិត្ត​ជប៉ុន​ហើយ​និង​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​និង​ទៅ​សិក្សា​ផ្តល់​នៅ​ប្រទេស​ជប៉ុន​តែម្តង ដើម្បី​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍន៍ សុខភាព​និង​សុខុមាលភាព​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu