Ad Code

លោក នុត ពុធដារ៉ា សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ០៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ប្រធាន​គណបក្ស​ខណ្ឌដង្កោ​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដង្កោ ដែល​ស្នាក់​នៅ​តាម​បូរី ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ចំនួន​ប្រមាណ​១៥០​នាក់។



លោក​ប្រធាន​គណបក្ស​ខណ្ឌ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ប្រធាន​គណបក្ស សម្តេច​ប្រធានកិត្តិយស និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​និច្ចកាល មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​តែង​បាន​គិតគូរ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ជា​គណបក្ស​តែមួយគត់ ដែល​បាន​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យពូជសាសន៍ ខិតខំ​អភិវឌ្ឍ​ប្រទេសជាតិ​ពី​ចំណុចសូន្យ រហូតដល់​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​រក្សា​បាន​នូវ​សុខ​សន្តិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​នៅ​ជាមួយ​បងប្អូន​គ្រប់​កាលៈទេសៈ។



នៅក្នុង​ពិធី​នេះ​ដែរ បងប្អូន​សមាជិក​គណ​បក្ស​ភូមិ​ម័ល​ទាំងអស់ បាន​ប្តេជ្ញា បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិតនៅ​លេខ​រៀង​ទី​២០ និង​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បន្តទៅ​មុខ​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu