Ad Code

រថយន្តក្រុង ​បើកបរ​មិន​ប្រកាន់​ស្តាំ​ បុក​រថយន្ត​សាំ​យ៉ុង​របួស​៤​នាក់​



កំពង់ចាម ​៖ ​ គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត និង​រថយន្ត ​កាលពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​3.00 នាទី​យប់​នៅ​លើ​ផ្លូវជាតិ​លេខ​ 6​ចន្លោះ​គីឡូម៉ែត្រ​លេខ 79 80​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ បាន​បណ្តាលអោយ មនុស្ស ចំនួន​4 នាក់​រង​របួស។

ប៉ូលិស​បានអោយដឹងថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរ​នេះ កើត​ទ្បើង​គេ​ឃើញ រថយន្ត​(​ក្រុង​)​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A. 9727​​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ​( រត់​បាត់​) បាន​បើក​ពី​ត្បូង​ទៅ​ជើង។ ពេល​មកដល់​ចំណុច​កើតហេតុ ក៏​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2W. 07 23 បើកបរ​ដោយ ឈ្មោះ បៀ​ន សំបូរ ភេទ​ប្រុស​អាយុ 38 ឆ្នាំ ​ទីលំនៅ​ភូមិ​ភ្ន​ង ឃុំ​តា​សម ស្រុក​អង្គរជុំ​ ខេត្តសៀមរាប បើក​ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង។

ប៉ូលិស​បាន​អោយ​ដឹង​ថា ករណី​នេះ ​បណ្ដាល​អោយ​ខូច​រថយន្ត​2​គ្រឿង ក្នុង​នោះ​រថយន្ត​ម៉ាក​(​សាំ​យ៉ុង​)​ខូច​ធ្ងន់ធ្ងរ។ ចំណែក​អ្នកជិះ​ក្នុង​រថយន្ត សាំ​យ៉ុង ចំនួន 4 នាក់ បាន​រង​របួស​ត្រូវបាន ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ជើងព្រៃ​។​

ប៉ូលិស​បាន​បន្តថា គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាលមកពី​រថយន្ត​ក្រុង​បើកបរ​មិន​ប្រកាន់​ស្ដាំ។ ចំណែក​វត្ថុតាង​ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu