ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនOCIC បាននិងកំពុងសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមកដល់ថ្ងៃនេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនាងគង្ហីងនេះ ឈានដល់ការស្ទូចដំឡើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាងហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ចំពោះមុខ ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គំសំណង់ជណ្តើរយន្ត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបន្តអោយដឹងទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC បាននិងកំពុងបានសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា ដោយមកដល់ពេលនេះការដ្ឋានទាំងមូលបានឈានដល់ដំណាក់កាល ស្ទូចដំឡើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាងហើយ។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ២ កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត៕
Source: Kampuchea Thmey Daily
0 Comments