Ad Code

លោក​Erdogan ប្រកាស​ថា ​ជា​អ្នកឈ្នះ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ទួរគី



ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បានឈ្នះ​ការបោះឆ្នោត​ ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​តឹងតែង​ ដោយ​បន្ត​ការ​ក្តោបក្តាប់​អំណាច​រយៈពេល​១៥​ឆ្នាំ​របស់​គាត់​ ខណៈ​ដែល​គណបក្សប្រឆាំង​ បាន​ធ្វើ​ការ​តវ៉ា​អំពី​ការ​រាប់​សន្លឹកឆ្នោត​។ នេះ​បើ​យោង​តាម​ការ​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​របស់​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត។

អ្នកបោះឆ្នោត​ទួរគី ​បាន​បោះឆ្នោត​ជា​លើកដំបូង​សម្រាប់​ទាំង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​សភា​ក្នុងការ​បោះឆ្នោត​ជាបន្ទាន់​មួយ​ ខណៈ​លោក Erdogan កំពុង​ស្វែងរក​ជ័យជម្នះ​ជុំ​ទី​១ ​និង​រក​សំឡេង​ភាគច្រើន​សម្រាប់​គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍ (AKP) របស់​គាត់​ ដែល​កំពុង​កាន់អំណាច​។​

ការបោះឆ្នោត​នេះ​មាន​កម្រិត​ខ្ពស់​ខណៈដែល​ប្រធានាធិបតី​ថ្មី​នឹង​ពង្រីក​អំណាច​ជា​លើកដំបូង​ដោយ​គ្មាន​សូម្បីតែ​នាយករដ្ឋមន្ត្រី​មួយរូប​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​យល់ព្រម​នៅក្នុង​ការធ្វើប្រជាមតិ​កាលពី​ខែមេសា​ឆ្នាំ​២០១៧​ដែល​គាំទ្រ​ដោយ​លោក Erdogan ប៉ុន្តែ​គណបក្សប្រឆាំង​បាន​និយាយថា វា​នឹង​ផ្តល់​អំណាច​ផ្តាច់ការ​។​

ប្រមុខ​អាជ្ញាធរ​បោះឆ្នោត​ទួរគី​លោក Sadi Guven បាន​និយាយថា លោក Erdogan បាន​ផ្តួល​គូប្រជែង​ដែល​នៅ​ជិត​បំផុត​របស់គាត់​ឈ្មោះ Muharrem Ince ជាមួយ​សំឡេង​ភាគច្រើន​ដាច់ខាត​ជាង​ពាក់កណ្តាល​នៃ​ការបោះឆ្នោត​ដោយ​មិនចាំបាច់​ត្រូវ​បោះឆ្នោត​ជុំ​ទី​ពីរ​។​

លោក Erdogan បាន​ថ្លែង​អំពី​ការទទួល​ជ័យជម្នះ​នៅ​លំនៅដ្ឋាន​ក្រុង​អ៊ី​ស្តង់​ប៊ុល​របស់គាត់​ថា “​ខ្ញុំ​ត្រូវបាន​ប្រទេសជាតិ​ប្រគល់​ឲ្យ​នូវ​ភារកិច្ច​និង​កាតព្វកិច្ច​របស់​ប្រធានាធិបតី​”​។ លោក​បាន​សន្យាថា ប្រព័ន្ធ​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវបាន​អនុវត្ត “​យ៉ាង​ឆាប់រហ័ស​”​។ លោក​បាន​បន្ថែមថា “​ប្រទេស​ទួរគី​បានផ្តល់​មេរៀន​មួយ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ដល់​ពិភពលោក​ទាំងមូល​”​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​ចុះផ្សាយ​ដោយ​ផ្អែកលើ​ការរាប់​សន្លឹកឆ្នោត​៩៩​ភាគរយ​ថា លោក Erdogan ទទួលបាន​សំឡេង​៥២,៥​ភាគរយ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ខណៈ​លោក Ince នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជាមានិត (CHP) ទទួលបាន​សំឡេង​៣១,៥​ភាគរយ​។​

បើសិនជា​ត្រូវបាន​បញ្ជាក់​មែន​នោះ តួលេខ​នេះ​នឹង​បង្ហាញថា ការបោះឆ្នោត​របស់លោក Erdogan មាន​កម្រិត​ប្រហាក់ប្រហែល​ឬ​ខ្លាំង​ជាង​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៤​ដែល​គាត់​បានឈ្នះ​អាណត្តិ​ទី​១​របស់គាត់​បន្ទាប់ពី​ធ្វើជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​៕ AFP



[caption id="attachment_935553" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu