Ad Code

មីយ៉ាន់ម៉ា​ ផ្តល់​សិទ្ធិ​ដល់​UN ឲ្យ​ចូល​ត្រួតពិនិត្យ​អំពី​ការ​វិលត្រឡប់​របស់​ជន​ភៀសខ្លួន​រ៉ូ​ហ៊ី​យ៉ា



អង្គការសហប្រជាជាតិ​បាន​និយាយថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ បាន​យល់ព្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ចូល​ទៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ ដែល​រងគ្រោះ​ដោយ​វិបត្តិ​ បន្ទាប់ពី​មាន​ជម្លោះ​រាប់​ខែ​អំពី​របៀប​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​។​

រដ្ឋ​ភាគ​ខាងលិច​មួយ​នេះ​ត្រូវបាន​រារាំង​បន្ទាប់ពី​មាន​យុទ្ធនាការ​បង្ហូរឈាម​ដឹកនាំ​ដោយ​យោធា​កាលពី​ឆ្នាំមុន​ដែល​បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០,០០០​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​ស្ថិតនៅ​ជិតខាង​។​

អង្គការសហប្រជាជាតិ​និង​សហរដ្ឋអាមេរិក​បាន​ហៅ​ការបង្ក្រាប​នោះ​ថា “​ការ​បោសសម្អាត​ជនជាតិភាគតិច​” ខណៈ​កងទ័ព​និយាយថា ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​។​

មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​មួយ​កាលពី​ខែវិច្ឆិកា​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មានតែ​ជនភៀសខ្លួន​រាប់សិប​នាក់​ប៉ុណ្ណោះ​ដែល​បាន​វិលត្រឡប់​ទៅវិញ​ខណៈ​ភាគច្រើន​នៃ​ជនជាតិភាគតិច​ដែល​រង​ការគាបសង្កត់​យូរអង្វែង​និង​គ្មាន​រដ្ឋ​មួយ​នេះ​បាន​បដិសេធ​វិលត្រឡប់​ទៅវិញ​លុះត្រាតែ​សុវត្ថិភាព​និង​ភាពជា​ពលរដ្ឋ​របស់​ពួកគេ​ត្រូវបាន​ធានា​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា លក្ខខណ្ឌ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​មិនទាន់​រួចរាល់​សម្រាប់​ការវិលត្រឡប់​ទៅវិញ​ដោយ​សុវត្ថិភាព ស្ម័គ្រចិត្ត​និង​ថ្លៃថ្នូរ​នោះទេ​ប៉ុន្តែ​សេចក្តីព្រាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​នឹង​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​របស់ខ្លួន​ទទួលបាន​សិទ្ធិ​ចូលទៅ​កាន់​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

ការចូល​នេះ​នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ “​វាយតម្លៃ​លក្ខខណ្ឌ​នៅនឹងកន្លែង​និង​អនុវត្ត​សកម្មភាព​ការពារ​”​។​

ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយថា ខ្លួន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ទទួល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ហើយ​បាន​ចោទប្រកាន់​បង់​ក្លា​ដែ​ស​ថា​ជា​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការពន្យារ​ពេលនេះ​។​

បេសកជន​ថ្មី​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​លោកស្រី Christine Schraner Burgener គ្រោង​នឹងធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​នេះ​នៅ​ខែ​នេះ​សម្រាប់​កិច្ចពិភាក្សា​ស្តីពី​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាប​ន្ទា​ប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu