Ad Code

ទិញ​ម៉ូតូ​បង់​រំលស់​មិនទាន់​រួច​ផង ​ចោរលួច​បាត់​ខាន​រត់​ឌុប



ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ខណៈ​ដែល​ជីវភាព​កំពុង​ក្រខ្សត់​ផង អត់​មាន​របរ​អ្វី​ក្រៅពី​មុខរបរ​រត់​ឌុប​គ្រាន់​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តែ​ត្រូវ​បាន​ចោរ​មក​លួច​កាច់.ក ម៉ូតូ​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ម៉ូតូ​ដែល​ចោរលួច​បាត់​ខាង​លើ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-6410 ជា​ម៉ូតូ​បង់​រំលស់ មាន​ម្ចាស់​ជា​ជនរងគ្រោះ ឈ្មោះ សំ ស៊ា​ង​អ៊ា​ន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​កន្លែង​កើតហេតុ មាន​ស្រុកកំណើត ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​កំពុងតែ​អត់​ផង​ជីវភាព​គ្រួសារ រក​មួយថ្ងៃ សម្រាប់​រស់​មួយថ្ងៃ ក្នុង​របរ​រត់​ម៉ូតូឌុប ហើយ​ម៉ូតូ​នោះ​ទៀត​គាត់​ទិញ​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន នៅសល់​១​ឆ្នាំ​ទៀត​ទើប​ដាច់ មកដល់ពេលនេះ​ ត្រូវ​បាន​ចោរ​មក​លួច​យក​ម៉ូតូ​ទៅ​បាត់​ទុក្ខ​ជាន់​លើ​ទុក្ខ​រក​និយាយ​អ្វី​មិន​ចេញ​បាន​ត្រឹម​នាំគ្នា​ពី​រនាក់​ប្ដី​ប្រពន្ធ​មកប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​ក្រែង​អាច​ចៃដន្យ​វែកមុខ​រក​ចោរ​ឃើញ តែ​ដូចជា​មិន​ងាយ​ប៉ុន្មាន​ទេ បើ​ទោះ​រកមុខ​ឃើញ​ក៏​មិន​ប្រា​ដក​បាន​ម៉ូតូ​មកវិញ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu