Ad Code

បរិយាយ ៖ គណបក្ស​ប្រជាជន​តាំងពី​ចាប់កំណើត​ដល់​បច្ចុប្បន្ន​ក្លាហាន ប្រាកដនិយម និង សង្គតិភាព



​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គិត​មកដល់ពេលនេះ​មាន​អាយុកាល ៦៧ ឆ្នាំ ពិនិត្យ​ជា​រួម​ប្រវត្តិ​នៃ​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ថ្ងៃកំណើត​រប​ស់​ខ្លួន​មកទល់​បច្ចុប្បន្ន​នេះ គឺ​បានធ្វើ​ការងារ​ជាច្រើន​ប្រកបដោយ​ភាពក្លាហាន​មោះមុត​ឥត​រាថយ​នៅលើ​មាគ៌ា​គោលនយោបាយ​មួយ​ដែលមាន​គោលដៅ​ច្បាស់លាស់​មាន​ភាពប្រាកដនិយម និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​សង្គតិភាព​។

នៅក្នុង​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​ចាប់ពី​កកើត​មកដល់​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​ការងារ​ដើម្បី​បុព្វហេតុ​ជា​សារវន្ត​ចម្បងៗ​៤​យ៉ាង​គឺ កិច្ចការពារ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ដ៏​ពេញលេញ​របស់​កម្ពុជា ព្រមទាំង​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​របស់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​;ការ​តស៊ូ​រំដោះប្រជាជន​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដ៏​សាហាវឃោរឃៅ និង​ការ​ការពារ​ដាច់ខាត មិន​ឲ្យ​ការ​កាប់សម្លាប់​សោកនាដកម្ម​ការ​បំផ្លិច​បំផ្លាញ និង​ទុក្ខវេទនា​ពី​អតីត​កាលនោះ ឤ​ច​វិលត្រឡប់​មកវិញ​ជាថ្មី​ម្តង​ទៀត ,​ការតស៊ូ​ពុះពារ​នូវ​ការ​លំបាក​ជាមួយនឹង​ការ​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ដណ្តើម​យក​មក​ជូន​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា នូវ​សុខសន្តិភាព​ស្ថិរភាព និង​ការ​បង្រួបបង្រួម​ជាតិ​ពេញលេញ នៅក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែមួយ​ព្រះមហាក្សត្រ​តែមួយ​អង្គ និង​រាជរដ្ឋាភិបាល​តែមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ ដែល​គ្មាន​ការបែកបាក់ និង គ្មាន​ការបែងចែក​ទឹកដី​ជា​តំបន់​ត្រួតត្រា​ច្រើន​ផ្សេងគ្នា​; និង​ការ​ស្តារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ឈាន​ឆ្ពោះ​ទៅកាន់​វិបុលភាព​ចម្រើន​រុងរឿង តាមរយៈ​ការ​កសាង​ជា​ជំហានៗ​នូវ​សង្គម​កម្ពុ​ជាមួយ ដែល​មាន​សុខសន្តិភាព​ស្ថិរភាព​សណ្តាប់ធ្នាប់​សង្គម​,​មានការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ​ព្រមទាំង​សិទ្ធិ និង សេចក្តី​ថ្លៃថ្នូរ​របស់​ម​នុស្ស​,​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​សមធម៌​,​មាន​កោសិកា​ផ្សារភ្ជាប់​គ្នា​,​មាន​ប្រជាជន​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ និង​វប្បធម៌​ជ្រៅជ្រះ ហើយ​មាន​ជីវភាព​សមរម្យ និង​មានការ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ទាំង​នៅក្នុង​សង្គមជាតិ ទាំង​នៅក្នុង​ក្រុមគ្រួសារ​។



ក្នុង​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​បណ្តា​ដំណាក់កាល​ដ៏​លំបាក​ស្មុគស្មាញ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​ដ៏​គួរ​ជាទី​មោទនៈ​បំផុត​។

យើង​ពិនិត្យ​ត្រឹម​រយៈពេល​ជិត ៤០ ឆ្នាំ​កន្លងទៅនេះ​តើ​មាន​អ្វី​ដែល​ប្រែប្រួល​នោះ ? យើង​អាច​ប្រៀបធៀប​បច្ចុប្បន្ន​ទៅ​អតីតកាល​របស់​កម្ពុជា ,​កម្ពុជា​ដែល​ពីមុន​ល្បី​ថា ​ជា​វាលពិឃាត​,​ជា​តំបន់​អសន្តិសុខ​, ជា​ចម្ការ​មីន​ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា​ឥទ្បូវ​នេះ​បាន​ក្លាយទៅជា​«​កោះសន្តិភាព​»​និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​នៅក្នុង​តំបន់​ឤ​ស៊ី​អាគ្នេយ៍​ដែល​ទទួល​បាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំ​។ កម្ពុជា​ដែល​ពីមុន​ល្បី​ក្នុង​ការ​ប្រើប្រាស់​ឤ​វុ​ធ​ដើម្បី​ដណ្តើម​អំណាច​គ្នា និង​ក្នុង​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ឥ​ទ្បូ​វ​នេះ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​ឯករាជ្យ និង​បូរណភាព​ទឹកដី​ពេញលេញ។ កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​ត្រូវ​ទទួលរង​ការ​ហ៊ុមព័ទ្ធ​និង​ឯកោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ឥ​ទ្បូ​វ​នេះ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក​និង​ជា​ប្រទេស​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ។



កម្ពុជា ដែល​ពីមុន​ជា​ប្រទេស​អន់ថយ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រប​ដណ្តប់​ទៅ​ដោយ​ភាព​ក្រីក្រ និង​មាន​អសន្តិសុខ ស្បៀង​ឥ​ទ្បូ​វ​នេះ​បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ​ហើយ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ឯក​ទ​គ្គៈ​លើ​ពិភពលោក​ដែល​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ជា​ប្រទេស​ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​ក៏ដូចជា​ការ​កែលម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច​ហើយ​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ចំណាត់ថ្នាក់​នៃ​ប្រទេស​មាន​ចំណូល​ទាប ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។



សមិទ្ធផល​ដ៏​ធំធេង​ច្រើន​រាប់មិនអស់​ដែល​កម្ពុជា​សម្រេច​បានក​ន្ល​ង​មក​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ ជាពិសេស​ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​ចុងក្រោយ​នេះ​គឺជា​សក្ខីភាព​ដ៏​ប្រចក្ស​មិន​ឤ​ច​បដិសេធ​បាន​ដែ​ល​បញ្ជាក់​អំពី​សមត្ថភាព​ដ៏​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ដឹកនាំ​ការពារ​កសាង និង​អភិវឌ្ឍ​ជាតិ​នៃ​យើង​។

​នៅក្នុង​នីតិកាល​ទី​៦ សម្រាប់​ការដឹកនាំ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជូន​ជនរួមជាតិ​និង​សុំ​ការ​គាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ​សម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជា​ត្រីវិស័យ​សម្រាប់​តម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញភារកិច្ច​បម្រើ​ជាតិ​និង​ប្រជាជន​រយៈពេល ៥ ឆ្នាំ​ទៅមុខ ។ កម្មវិធី​នយោបាយ​នេះ​បានកំណត់​គោលដៅ​ធំៗ​ជា​យុទ្ធសាស្ត្រ​៖ គោរព​និង​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ពារ​របប​រាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ជា​និរន្តរ៍​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស ។​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាង​រឹងមាំ មិន​ឲ្យ​កម្លាំង​ណា​មក​រំលោភ បំពាន និង​បំផ្លាញ​បាន​ឡើយ​ប្រឆាំង​ដាច់ខាត​ការ​ជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែកលើ​ច្បាប់​ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប​។ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​និង​កាន់​តែ​មាន​មូលដ្ឋាន​រឹងមាំ​ដែល​ធានា​ឲ្យ​ប្រជាជនមាន​ជីវភាព​រស់នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក​ផុតពី​ភាពក្រីក្រ​,​ពី​គ្រោះ​អវិជ្ជា​,​ពី​ជំងឺ​តម្កាត់​នានា​,​ពី​ការកេងប្រវ័ញ្ច​និង​ពី​អំពើហិង្សា​គ្រប់​រូបភាព​។

ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា​។



ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ នា​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​គឺ​ពិតជា​ព្រឹត្តិការណ៍​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​សារៈសំខាន់​ជាទីបំផុត​ចំពោះ​ជាតិ។ ការសម្រេចចិត្ត​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋនៅក្នុង​ការបោះ​ឆ្នោត​នេះ​ដើម្បី​ជ្រើស​រើសយក​គណបក្ស​ណាមួយ​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​គឺមាន​លក្ខណៈ​កំណត់​ចំពោះ​ជោគវាសនា​អនាគត​របស់​ជាតិ​និង​ប្រជាជន​ផ្ទាល់ ។​ការសម្រេចចិត្ត​ត្រឹមត្រូវ​នឹង​នាំមក​នូវ​ការរីកចម្រើន​លូតលាស់​វិបុលភាព​និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាជាតិ​បន្តទៀត​។ ផ្ទុយទៅវិញ​ការសម្រេចចិត្ត​ខុស​នឹង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ជួប​ប្រឈម​នឹង​ដំណើរ​ថយក្រោយ ហើយ​ប្រជាជន​ក៏ត្រូវ​ប្រឈម​ឡើងវិញ​នឹង​វិនាសកម្ម​គ្រោះមហន្តរាយ​និង​សោ​នាដកម្ម​ដែល​កម្ពុជា​ធ្លាប់​ហែល​ឆ្លងកាត់​យ៉ាង​លំបាកលំបិន​ពី​ក្នុង​អតីតកាល​កន្លងទៅ​ថ្មីៗ​។

​សង្ឃឹមថា ប្រជាជន​កម្ពុជា​ដែល​បាន​មើលឃើញ​ជាក់ស្តែង​រួចហើយ​នូវ​ការ​រស់​ឡើងវិញ ការ​រីកចម្រើន​និង​ភាពរឹងមាំ​របស់​ប្រទេសជាតិ​នៅក្នុង​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន​សុភ​វិនិច្ឆ័យ​គ្រប់គ្រាន់​ក្នុងការ​ជ្រើស​គណបក្សនយោបាយ និង​ឥស្សរជន​នយោបាយ ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​សម្រាប់​នីតិកាល​ទី ៦ តាមរយៈ​ការបោះឆ្នោត នា​ថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu