Ad Code

គ្រូ​ភ្នំពេញ​ក្រោ​ន អួតថា​មាន​កីឡាករ​ល្អៗ​ច្រើន​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន



ភ្នំពេញ​ក្រោ​ន ជា​បេក្ខភាព​មួយ​ក្នុងចំណោម​ក្រុម​ខ្លាំងៗ​ទាំង​៨​ដែល​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២ (Hun Sen Cup) វគ្គ​ជម្រុះ​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ក្រោយពី​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ទាំង​ពីរលើក​ទៅលើ​ក្រុម​អគ្គិសនី​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ លោក Sean Sainbury ដែលជា​គ្រូបង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​លើកឡើងថា «​ពួក​យើង​មាន​កីឡាករ​ក្មេងៗ​ច្រើន ពួកគេ​មាន​ទេពកោសល្យ​ល្អ ហើយ​ខ្ញុំ​គិតថា​លទ្ធផល​នេះ គឺ​វា​បង្ហាញ​ពីអ្វី​ដែល​ក្លឹប​បានធ្វើ​តាំងពី​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល ហើយ​ពួកគេ​បានធ្វើ​ការងារ​បាន​យ៉ាង​ល្អ​»​។



គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​រូបនេះ​បាន​បន្ថែមថា «​ចំពោះ​ពានរង្វាន់​សម្តេច​ហ៊ុន សែន ដែល​តម្រូវ​ឲ្យ​លេង​តែ​កីឡាករ​ខ្មែរ​សុទ្ធ​នោះ​គឺ​ខ្ញុំ​យល់ថា កីឡាករ​ខ្មែរ​របស់​ក្រុម​ដទៃ​ក៏​មាន​គុណភាព​ដែរ តែ​យើង​មាន​ក្រុម​មួយ​ដែល​ល្អ​ច្រើនជាង​ពួកគេ​ទៅទៀត ដូចដែល​អ្នក​បានឃើញ​ថា ​កីឡាករ​ជម្រើសជាតិ អ៊ិន សូ​ដា​វីដ អង្គុយ​បម្រុង​។ ដូច្នេះ​មានន័យថា​យើង​មាន​កីឡាករ​ល្អៗ​ច្រើន​សម្រាប់​ពានរង្វាន់​មួយ​នេះ​»​។

​ឆ្លងកាត់​ការប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​ទាំង​ពីរ​លើក​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ប្រចាំ​វគ្គ​១៦​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន ដណ្តើម​បាន​ជ័យជម្នះ​ទាំង​២​លើក ក្នុង​នោះ​ប្រកួត​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​អគ្គិសនី ហើយ​ជើង​ទី​ពីរ​វិញ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​អគ្គិសនី​ក្នុង​លទ្ធផល ៤-០ នៅ​ដី​របស់ខ្លួន​ផ្ទាល់​តែម្តង​។



គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ជូនដំណឹង​គូប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ចាប់ឆ្នោត​នៅ​បែងចែក​គូ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ ខណៈ​ពេល​នេះ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៧​មុនគេ​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ក្នុង​នោះ​មាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បឹងកេត ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការពារជាតិ អង្គ​រថា​យ​ហ្គឺ​រ​និង​ណាហ្គា​វើ​ល​។ ចំណែក​១​ក្រុម​ទៀត​កំពុង​រង់ចាំ​អ៊ុត​លទ្ធផល​គូ​ដែល​នៅសល់ រវាង​កោះកុង ជាមួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu