ភ្នំពេញ៖ វេលាម៉ោង១២និង៣០ នាទី ថ្ងៃទី២៨ ខែកក្កដានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេត ការណ៍អន្តរជាតិចំនួន ៣៧រូបសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានព្រឹទ្ធសភាទាំង ៣៧រូបនោះ រួមមានមកពី៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ទ្វេភាគីជាមួយចិន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក ទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងសមាគមឥស្លាមទាំងអស់ អង្គការសមាគមសភាអាស៊ី អង្គការសមាគមអន្តរសភាអាស៊ាន អង្គការអនាគត និងសន្តិសុខនៅអឺរ៉ុប អង្គការសមាគមសហប្រត្តិបត្តិការសៀងហៃ ទ្វេភាគីជាមួយរុស្ស៊ី គណៈកម្មាធិការបោះឆ្នោតម៉ាឌីវ សភាសង្គមស៊ីវិលសហព័ន្ធរុស្ស៊ី ក្រុមយុវជន និងNGO អាស៊ី និងរដ្ឋសភាបារាំង៕
Source: Kampuchea Thmey Daily
0 Comments