កណ្តាល ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសក្នុងអាណត្តិទី៦ ដែលបានប្រព្រឹត្តទៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលក្នុងនោះនៅស្រុកពញាឮ ខេត្តកណ្តាល មានប្រជាជនមកចូលរួមបោះឆ្នោត ចំនួន៩២ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតគណបក្សប្រជាជនមានសម្លេងគាំទ្រ៨៥ភាគរយ ឈ្នះដាច់គេទាំងស្រុងក្នុងចំណោមគណបក្សចំនួន១៩ទៀតចូលរួមប្រកួតប្រជែង។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានមានប្រសាសន៍ថា តាមការប្រកាសលទ្ធផលបោះឆ្នោតបឋម របស់ គជប បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រចំនួន៤៤៩៥៨នាក់ ស្មើរ៨៦,៦២% នៃអ្នកបានចូលរួមបោះឆ្នោតដែលមានចំនួនសរុប៥៦៥៤១នាក់ស្មើ៩២%នៃអ្នកដែលបានមកចុះឈ្មោះបោះឆ្នោតមានចំនួនសរុប ៦១៣៦៤នាក់។ ដោយឡែកចំពោះអ្នកមិនបានមកបោះឆ្នោតរួមនឹងសន្លឹកឆ្នោតអនុបវាទ សរុបចំនួន៩១០១នាក់ ក្នុងនោះអ្នកមិនមកបោះឆ្នោតមានចំនួន៤៨២៣នាក់ និងអ្នកបោះអនុវាទ(សន្លឹកឆ្នោតមិនការ ឬខូច) ចំនួន៤២៧៨សម្លេង។
ស្រុកពញាឮមានឃុំចំនួន១១និងមានទីតាំងមណ្ឌលបោះឆ្នោតចំនួន៦៦ស្ថានីយចែកចេញជា១៥៤ការិយាល័យ នៅក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិនេះ ដែលតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មិនមានបាតុភាពអ្វីកើតឡើងនោះទេ ហើយអាជ្ញាធរបានប្រើប្រាស់កម្លាំងសន្តិសុខ ការពារតាមមណ្ឌលបោះឆ្នោតសរុបចំនួន១៩៩នាក់។
តាមរបាយការណ៍គណបក្សចំនួន១៩ផ្សេងៗទៀត មានតែគណបក្ស២គត់ដែលមានសម្លេងគាំទ្រក្រោម១៦០០សម្លេង (គណបក្សហ្វ៊ុនស៊ិនប៉ិច មាន១៥៣០សម្លេង និងគណបក្ស សម្ព័ន្ឋប្រជាធិបតេយ្យ មាន១៦៧៩សម្លេង)៕
Source: Kampuchea Thmey Daily
0 Comments