បន្ទាយមានជ័យ ៖ ថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៦ នារសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ ស្រាប់តែមានភ្លៀងខ្លាំងអមទៅដោយផ្គររន្ទះយ៉ាងខ្លាំងស្រាប់តែរន្ទះបាញ់ចំគោងាប់អស់២ក្បាលនៅវាលស្រែ នៅចំណុចអូសាលាប៉ិសិ ភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហាបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម្ចាស់គោ១មានឈ្មោះ ស៊ិន ផាំង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
២ ម្ចាស់គោឈ្មោះ ចៃ ចិត្តភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀងថា គោទាំង២ក្បាលនេះ ខ្លួនបានយកទៅឲ្យស៊ីស្មៅនៅវាលស្មៅកណ្តាលវាលស្រែខាងលើ ខណៈពេលនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងអមទៅដោយផ្គររន្ទះខ្លួនដេញគោទាំង២ក្បាលនោះ ចូលជ្រកភ្លៀងដែរ ស្រាប់ត្រូវរន្ទះបាញ់ស្លាប់ទាំង២ក្បាលតែម្តងសំណាង១០០គ្រោះថ្នាក់ហើយ ដែលម្ចាស់គោមិនត្រូវរន្ទះបាញ់៕
Source: Kampuchea Thmey Daily
0 Comments