Ad Code

ផ្ទុះ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ទីតាំង​សិប្បកម្ម​កាត់ដេរ​ ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១០​គ្រឿង​មក​ជួយ​



ភ្នំពេញ ៖ ទីតាំង​សិប្បកម្ម​កាត់ដេរ​មួយ​កន្លែង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ក្នុង​ឃ្លាំង​ផ្ទុក​កំណាត់ ដោយ​សង្ស័យ​ជា​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ និង ​ថៅកែ​រត់​ជន​ជើង​គ្នា​តែ​មិន​មាន​រងគ្រោះថ្នាក់​អ្វី​ឡើយ​ ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​ កាល​វេលា​ម៉ោង​១១​យប់​ ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំ​ណុច​ផ្ទះ​លេខ​៩៣​ជាន់​ទី​១ ​និង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨ ដែល​ស្ថិតនៅ​បុរី ពិភពថ្មី​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ម្ចាស់ផ្ទះ​ឈ្មោះ​ឌី ចរិយា ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ថៅកែ​សិប្បកម្ម​ខាងលើ​រស់នៅ ជិត​ផ្ទះកើតហេតុ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រី្ត​ជា​ម្ចាស់​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​មិនបាន​សំរាក​នៅ​កន្លែង​កើតហេតុ​នោះ​ឡើយ ដោយ​អោយ​បងស្រី​ជា​ជនជាតិ​ចិន នឹង​កម្មករ​ប្រមាណ​៥​ទៅ​៦​នាក់ ដែល​ដេក​សំរាក​នៅ​កន្លែង​សិប្បកម្ម​នោះ​ជាប្រចាំ បន្ទាប់មក​ស្រាប់តែ បងស្រី​ជនជាតិ​ចិន​បាន​ខ​លតា​ម​ទូរស័ព្ទ​ប្រាប់​គាត់ ថា​ភ្លើង​ឆេះ ឃ្លាំង​ផ្ទុក​កំណាត់​បាត់​ទៅ​ហើយ​។



ពេលនោះ​នាង​ក៏បាន​ខ​ល​ប្តឹង​ទៅ​ដើម្បី​ហៅ​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​និង​រថយន្ដ​ពន្លត់អគ្គិភ័យ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍។ បន្ទាប់មក​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​មក​ជួយ​ភ្លាម​ផង​ដែរ​។



ពេលនោះ កម្លាំង​សន្តិសុខ​និង​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ ដោយ​ឃើញ​ភ្លើង​កំពុង​ឆេះ កម្លាំង​សមត្ថកិច្ច​និង​សន្តិសុខ បាន​យក បំពង់​ពន្លត់​អគ្គិភ័យ​ដើម្បី​ចូល​ទៅ​បាញ់​អស់​ប្រមាណ​ជាង​១០​បំពង់​តែ​មិន​រលត់។ នៅពេល​ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ដល់​យ៉ាង​លឿន​និង​បាន​ជួយ​បាញ់​ទឹក​ពន្លត់​បាន​ទាន់ពេលវេលា។



បើ​តាម​សំដី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ បាន​ឲ្យ​ដឹង​ថា រថយន្ដ​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ដល់ ចំនួន​១០​គ្រឿង ហើយ​បាន​បាញ់​ទឹក​អស់​ចំនួន​៤​គ្រឿង និង​ប្រើ​ពេលវេលា​អស់​ប្រមាណ​២០​នាទី ព្រោះ​ភ្លើង​ទើបតែ​បាន​ឆេះ​តិចតួច​ប៉ុន្តែ​កំណាត់​ឆេះ ងំ​ហើយ​កម្លាំង​ពួកគាត់ បាញ់​ទឹក​ទាន់​តែ​ជោគ​ទើប​ឈប់​។

ជា​ចុងក្រោយ ម្ចាស់​សិប្បកម្ម​កាត់ដេរ​ខាងលើ​បាន​អគុណ​ដល់​សមត្ថកិច្ច​ដែល​បាន​មកជួយ​ពន្លត់​ទាន់​ពេល​វេលា​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​ច្រើន៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu