Ad Code

ស្ត្រី​ក្រមុំចាស់​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​ផ្ទះ ​ទាល់តែ​ធំ​ក្លិនស្អុយ​ទើប​ដឹង



ភ្នំពេញ ​៖ ​ស្ត្រី​ក្រមុំចាស់​ម្នាក់​ បានសម្រេច​យក​កន្សែង​មក​ចង.ក​សម្លាប់​ខ្លួន​នឹង​ចម្រឹងបង្អួច​ស្លាប់​ ទាល់តែ​ធំ​ក្លិនស្អុយ​ទៅហើយ ​ទើប​មានការ​ភ្ញាក់ផ្អើល​ក្នុង​បន្ទប់ ជួល​ផ្ទះ​លេខ​៣២Eo ផ្លូវ​១៧៨ ភូមិ​៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ សព​ជនរងគ្រោះ​ឈ្មោះ អ៊ុក ចាន់​ធី​ដា អាយុ​៦៣​ឆ្នាំ ជា​ក្រមុំចាស់​មិន​យកប្ដី ស្នាក់នៅ​កន្លែង​ហេតុ​ និង​ទីកន្លែង​កំណើត សង្កាត់​លេខ​៥ ក្រុងភ្នំពេញ ធ្វើអត្តឃាត​ដោយ​ចង.ក សម្លាប់​ខ្លួន ដោយ​ប្រើ​កន្សែង​ចង​ទៅលើ​ចម្រឹងបង្អួច​ថ្ម និង​ឡើង​ជាន់​កៅអី​។



បើ​តាម​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ ហ៊ុល គ​ន្ធា អាយុ​៣៦​ឆ្នាំ ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​យក​សម្ល​កកូរ​មួយ​ចាន​ឲ្យ​ស្ត្រី​រងគ្រោះ ព្រោះ​ស្រឡាញ់​រាប់អាន​គ្នា ដោយ​ស្ត្រី​រងគ្រោះ​បាន​ជួល​បន្ទប់​របស់​គាត់​អស់​រយៈពេល​ប្រហែល​ជិត​២​ឆ្នាំ​ហើយ មក​តែ​ពេលមកដល់ មិនឃើញ​គាត់​នៅ​ខាងក្រោម រួច​ក៏​ឡើង​គោះទ្វារ​បន្ទប់​ជួល មិនឮ​ឆ្លើយតប​តែ​មាន​ក្លិនស្អុយ​សាយភាយ​ចេញ​មក​ក្រៅ រួច​ក៏​ទាញ​ទ្វារ​កញ្ចក់​បង្អួច​បើក​មើល ស្រាប់តែ​ឃើញ​ស្ត្រី​ជា​អ្នក​ជួល​បន្ទប់​នោះ​ស្លាប់​ពីរ​បី​ថ្ងៃ​មក​ហើយ ក៏​ប្ដឹង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​មក​ត្រួតពិនិត្យ​កន្លែងកើតហេតុ។

ស្ត្រី​ជា​ម្ចាស់​ផ្ទះ​ជួល​រូប​នោះបាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​នេះ​គាត់​មាន​ជំងឺ​ប្រចាំកាយ ហើយ​តែងតែ​ទិញ​ថ្នាំពេទ្យ​ម្ដងៗ សុទ្ធតែ​ជាង​១០០​ដុល្លារ​ឯណោះ តែ​មិន​ដឹង​ថា ​ឈឺ​អ្វី​ទេ​ព្រោះ​ជនរងគ្រោះ​មិនដែល​ប្រាប់​។

បើ​តាម​មន្ត្រី​ការិយាល័យ​នគរបាល​បច្ចេកទេស​កោសល្យវិច័យ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ស្ត្រីជន​រងគ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ហើយ​សព​បាន​ប្រគល់​ឲ្យ​ទៅ​ស្ត្រី​ជា​ប្អូនបង្កើត​សព​មានឈ្មោះ អ៊ុក សុ​ម៉ាលី អាយុ​៦១​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២E1 តាមផ្លូវ​១៧៨ ក្រុម​៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​បញ្ជូនទៅ​វត្ត​សំបូរ​មាស ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu