កណ្តាល ៖ មនុស្សពីរនាក់បានរងរបួសធ្ងន់ ក្នុងនោះមានលោកសង្ឃម្នាក់ ខណៈធ្វើដំណើរដោយ ម៉ូតូ ត្រូវរថយន្តបើកបុក ចំយ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃអង្គារ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ១៨ នឹង ៤៥នាទី នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦។
នគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-8944 បើកបរដោយឈ្មោះហុង គីមសេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ជ័យជំនះ ខណ្ឌដូចពេញ រាជធានីភ្នំពេញ មានទិសដៅពីលិច ទៅកើត។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាក CLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1F-4220 បើកបរដោយឈ្មោះទ្រីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(រងរបួសធ្ងន់) អ្នករួមដំណើរព្រះសង្ឃមួយអង្គរព្រះនាម ស៊យ សុភាព ភេទប្រុស ព្រះជន្ម៣៥ឆ្នាំគង់នៅវត្តសំរោង ឃុំនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(រងបួសធ្ងន់) បើកបរមានល្បឿនលឿនបានឡើងវ៉ាម៉ូតូមួយគ្រឿងទៀតដែលនៅខាងមុខក៏ជ្រុលចង្កូតទៅបុកនិងរថយន្តដែលបើកបរមានទិសដៅបញ្ច្រាសគ្នាក៏បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងព្រះសង្ឃដែលគង់នៅពីក្រោយរងបួសធ្ងន់។ ចំណែកឯអ្នករងរបួសទាំងពីរបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវិហារលួង នាំយករថយន្តនឹងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments