Ad Code

ក្មេងស្រី​អាយុ​៩​ឆ្នាំ រអិល​ជើង​ដួល​បោក​ក្បាល​នឹង​ឈើ ធ្លាក់​ចូល​ទឹក​លង់​ស្លាប់



រតនគិរី​ ៖ ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ ក្រោយពី​ដើរ​លើ​ឈើ​ ហើយក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​បោក​ក្បាល​ទៅ​នឹង​ឈើ រួច​ធ្លាក់​ចូល​ទឹកអូរ​ហូរ​ខ្លាំង។

​ហេតុការណ៍​គួរ​ឲ្យ​អាណោចអាធ័ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ចា​ហាម ក្រោម​វាលស្រែ​ថុង​សឿ​ក ស្ថិតនៅ​ភូមិ​អូរ​កាន ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុ​លំផាត់។​

នគរបាល​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ សេង ស្រី​ណេ អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស​ថ្នាក់​ទី​២។​

នគរបាល​ប៉ុស្តិ៍ បាន​បន្តថា មុនពេល​កើតហេតុ ខណៈ​ឪពុកម្ដាយ​មិន​នៅផ្ទះ ក្មេងស្រី​រងគ្រោះ​រួមជាមួយ​ក្មេងប្រុស​ស្រី​២​នាក់ ទី​១ ឈ្មោះ ហេង គឹម​ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​ត្រូវជា​ក្មួយ​) ២ ឈ្មោះ សេង ស្រី​ណុ​ច អាយុ​១១​ឆ្នាំ (​ត្រូវជា​បង​ក្មេង​រងគ្រោះ​) បាន​លេង​ទឹកអូរ ដោយ​ឈ្មោះ សេង ស្រី​ណុ​ច និង​ឈ្មោះ ហេង គឹម​ហៃ ហែល​ទឹក​ឆ្លងទៅ​ត្រើយម្ខាង​មុន ចំណែក​ក្មេងស្រី​រងគ្រោះ​ដើរ​ចុះ​អូរ​ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​បោក​ក្បាល​នឹង​គល់ឈើ ហើយ​ធ្លាក់ចុះ​ក្នុង​ទឹកអូរ​ដែល​កំពុង​ហូរ​យ៉ាងខ្លាំង ហើយក៏​លង់ទឹក​អណ្តែត​ទៅតាម​ទឹកតែ​ម្តង​។ ពេលនោះ​ឈ្មោះ គឹម ហៃ បាន​រត់​ទៅប្រាប់​អ្នកផ្ទះ​ក្បែរ​ឲ្យ​មកជួយ​រក ហើយ​ក៏បាន​រកឃើញ​សព​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ដដែល ខាងក្រោម​កន្លែងកើតហេតុ​ប្រហែល​១០០​ម៉ែត្រ​។​

​បច្ចុប្បន្ន សព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ឪពុកម្តាយ ព្រមទាំង​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu