Ad Code

នារី​ម្នាក់ ​អុំទូក​ទៅ​យក​មិត្តភក្តិ​មក​ផឹកស៊ី​នៅ​កណ្តាល​បឹង ត្រូវ​ខ្យល់​ខ្លាំង​រលក​បោក​លិច​ទូក​លង់ទឹក​ស្លាប់



ភ្នំពេញ ៖ នារី​ម្នាក់​អុំទូក​ទៅយក​មិត្តភក្តិ​មក​ផឹកស៊ី​នៅ​កណ្តាល​បឹង ត្រូវ​ខ្យល់​ខ្លាំង​រលក​បោក​លិច​ទូក​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ក្នុង​បឹង​សំរោង ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ​ឈ្មោះ ឡាយ ស្រី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​អាំង សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ​។ ស្លាកស្នាម​បន្សល់ទុក​គ្មាន​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ឡាយ រ៉ា​ហ្វី​ន និង​មិត្ត​ភក្ដិ​មាន​គ្នា​ប្រហែល​១០​នាក់ បាន​អុំ​ទូក​ទៅ​បឹង​សំរោង​ក្នុង​គោលបំណង​ទៅ​ផឹកស៊ី​ក្នុង​រោង​ចិញ្ចឹម​ត្រី​របស់​អ្នកភូមិ បាន​ប្រហែល​៣០​នាទី ជនរងគ្រោះ​បាន​ទូរស័ព្ទ​មក​ឈ្មោះ ឡាយ រ៉ា​ហ្វី​ន អោយមក​យក​ខ្លួន​ទៅ​ផឹកស៊ី​ដែរ ហើយ​ឈ្មោះ​ឡាយ រ៉ា​ហ្វី​ន ក៏​មក​យក​ដឹក​ជនរងគ្រោះ​និង​មិត្ត​ភ​ក្ដិ​២​នាក់​ទៀត បាន​ប្រហែល​៣០០​ម៉ែត្រ​ក៏​ប៉ះ​នឹង​ខ្យល់​បក់​ខ្លាំង​រលក​ធំៗ ធ្វើអោយ​លិច​ទូក​តែម្ដង។ ពេលនោះ​ជនរងគ្រោះ​មិនចេះ​ហែល​ទឹក​ក៏​លិច​ក្នុង​ទឹក​បាត់ ឃើញ​ដូច​នោះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ក៏​នាំគ្នា​មុជទឹក​រកឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​បាត​បឹង​បាត់ទៅហើយ​។​

សន្និដ្ឋាន ​៖ ​ឆ្លងតាម​ការបំភ្លឺ និង​ការពិនិត្យ​របស់​កម្លាំង​ជំនាញ សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​​ ​យកទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ទ័ព ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង តែម្ដង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu