Ad Code

ផ្ទះ​ស្រែ​ប្រជាពលរដ្ឋ​​​៤​គ្រួសារ ​ត្រូវ​ខ្យល់​បក់​បោក ​របើក​ដំបូល​ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​



រតនគិរី​ ៖ ​ផ្ទះ​ស្រែ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​ ត្រូវបាន​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំបូល​របើក​ប៉ើង​យ៉ាង​​ធ្ងន់ធ្ងរ ​តែ​មិនមាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​រង​របួស​ឡើយ។

ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​របើក​ដំបូលផ្ទះ​នោះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច ថ្ងៃ​ពុធ ១៣ កើត ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​ ស្ថិតនៅ​ក្នុងភូមិ​ឡា​មឺ​យ ឃុំ​កុក​ឡក់ ស្រុក​វើ​ន​សៃ។

នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹងថា គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​រួមមាន​: ទី​១-​ឈ្មោះ​ឡែ​វ ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​កា​វែ​ត ផ្ទះ​របើក​ដំបូល​ស័ង្កសី​។​ ទី​២-​ឈ្មោះ គុយ តិ​វ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​កា​វែ​ត ផ្ទះ​របើក​ដំបូល​ស័ង្កសី​។​ ទី​៣-​ឈ្មោះ សាន់ បៀ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​កា​វែ​ត ផ្ទះ​របើក​ដំបូល​ស័ង្កសី​។​ ទី​៤-​ឈ្មោះ ម៉ត សារី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​កា​វែ​ត ផ្ទះ​របើក​ដំបូល​ស័ង្កសី​ ហើយ​អ្នក​ទាំង​៤​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

នគរបាល​បន្តថា ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​រង​របួស​មនុស្ស​ឡើយ គ្រាន់តែ​ខូចខាត​ផ្ទះសម្បែង​របស់​ពួកគាត់​តែប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu