Ad Code

អា​ឡា​ស្កូ រំលេច​ការ​ដឹងគុណ​បុគ្គល​សំខាន់ៗ​៣​រូប​ ដែល​ជ្រោមជ្រែង​ភាព​ល្បីឈ្មោះ​លើ​វិថី​សិល្បៈ



ភ្នំពេញ ​៖​ តារា​ប្រុស​រូប​សង្ហា​វី​ជេ អា​ឡា​ស្កូ ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កាន់​តែ​មាន​សន្ទុះ​ហក់​ឡើង​ស្រឺ​តៗ​លើ​សកម្មភាព​នៃ​ការ​សម្ដែង​ភាពយន្ត​ និង​ការងារ​ចូលរួម​ជួយ​សង្គម ​បន្ទាប់ពី​ទទួល​បាន​ការតែងតាំង​ធ្វើជា​ប្រធាន​សមាគម​អតីត​ពលករ​មកពី​កូរ៉េ​នោះ ​ឃើញ​ថា ​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​លោក​បច្ចុប្បន្ន​កំពុងតែ​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​គ្រប់​ស្រទាប់​វ័យ។

ជាមួយគ្នា​នោះ​ចំពោះ​ការតែងតាំង​វី​ជេ អា​ឡា​ស្កូ ធ្វើជា​ប្រធាន​សមាគម​អតីត​ពលករ​មកពី​កូរ៉េ​របស់​ក្រសួង​នា​ពេល​កន្លងមក ​ត្រូវ​បាន​ទស្សនិកជន​គ្រប់គ្នា​ដឹង​ហើយ​ថា​ ដោយ​ហេតុ​តែ​តារា​ប្រុស​រូប​នេះ​កន្លងមក​ធ្លាប់មាន​បទពិសោធន៍​លើ​ផ្នែក​ទំនាក់ទំនង​ល្អជា​មួយ​បងប្អូន​ពលករ​ខ្មែរ​ ដែល​ធ្វើ​នៅ​ប្រទេស​កូរ៉េ​គឺមាន​រយៈពេល​ជិត​១០​ឆ្នាំ​។​

ដោយឡែក​ខណៈដែល​អាជីព​សិល្បៈ​និង​កិច្ច​ការងារ​សង្គម​កំពុង​តែ​មាន​ភាព​រីកចម្រើន​និង​ទទួល​ការគាំទ្រ​ពី​មហាជន​នោះ​ដែរ ​តារា​សម្តែង​ប្រុស​វី​ជេ អា​ឡា​ស្កូ ពេលនេះ​ក៏បាន​រំលឹក​បើក​កកាយ​ចំពោះ​ការ​ដឹងគុណ​លើ​បុគ្គល​សំខាន់ៗ​ចំនួន​៣​រូប​ដែល​កន្លង​តែងតែ​ជួយ​ជ្រោមជ្រែង និង​ឲ្យ​តម្លៃលើ​សកម្មភាព​ទាំង​វិស័យ​សិល្បៈ​ និង​សកម្មភាព​សង្គម​ជាដើម​។

បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​តារា​ប្រុស​វី​ជេ​អា​ឡា​ស្កូ​បាន​និយាយថា ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​បំភ្លេចបាន​ហើយ​ត្រូវតែ​ចងចាំ​ដឹងគុណ​ចំពោះ​ពួកគាត់​នោះ​គឺ​ថ្ងៃនេះ​សូម​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​បុគ្គល និង ថ្នាក់ដឹកនាំ​សំខាន់​៣​រូប​ដែល​ពួកគាត់​កន្លងមក​តែង​ជួយ​បើកផ្លូវ​រហូត​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ក្លាយជា​មនុស្ស​រឹងមាំ ​និង​អាច​លេច​មុខមាត់​នៅលើ​សង្គម​ដូច​សព្វថ្ងៃ​។​

វី​ជេ អា​ឡា​ស្កូ បញ្ជាក់ថា ​បុគ្គល​ទាំង​៣​រូបនេះ​រួមមាន​៖១-​លោក ហេង សួរ អ្នកនាំពាក្យ​និង​ប្រធាន​ប្រតិបត្តិ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​លោក​ធ្លាប់បាន​ជួយ​តាំងពី​ខ្ញុំ​នៅជា​ពលករ​ប្រទេស​កូរ៉េ​ពោល​គឺ​លោក ហេង សួរ បាន​ជួយ​តម្រង់ផ្លូវ​អំឡុង​ពេល​ខ្ញុំ​ស្នាក់នៅ​ធ្វើការ​ងារ​ឯ​ប្រទេស​កូរ៉េ​។​

តារា​រូប​សង្ហា​វី​ជេ អា​ឡា​ស្កូ បាន​បន្ថែមទៀតថា​ ចំពោះ​បុគ្គល​ទី​២-​គឺប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​គាត់​តែង​បាន​ជួយ​គ្រប់​កិច្ច​ការងារ​ឬ​វត្តមាន​ចូលរួម​លើ​សកម្មភាព​ការងារ​សិល្បៈ​ផ្សេងៗ​ជាច្រើន​។​ ចំណែក​បុគ្គល​ទី​៣-​គឺ​លោក ហ្វៃ សំអាង ជា​ផលិតករ​និង​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍។ បុគ្គល​ទាំង​៣​រូបនេះ​ហើយ​ដែល​បាន​ជួយ​លើកស្ទួយ​កិត្តិយស​និង​ការងារ​រហូតមកដល់​ពេលបច្ចុប្បន្ន​ចំពោះ​វី​ជេ អា​ឡា​ស្កូ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu