Ad Code

ចារកម្ម​ម្នាក់ ​ត្រូវ​ជាប់ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម​ពី​បទ​“​ទម្លាយ​អាថ៌កំបាំង​រដ្ឋ​”



ចារកម្ម​ ដែល​រត់គេចខ្លួន​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៩​ឆ្នាំ​ក្នុងប្រទេស​វៀតណាម​កាល​ពីថ្ងៃ​ចន្ទ​ពីបទ “​បកអាក្រាត​អាថ៌កំបាំង​របស់​រដ្ឋ​” បន្ទាប់ពី​គាត់​បាន​ព្យាយាម​រត់គេច​ខ្លួន​ទៅកាន់​តំបន់​អឺរ៉ុប​ដោយមាន​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​មួយ​។ នេះ​ជា​ករណី​ដ៏​កម្រ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ជាន់ខ្ពស់​។​

លោក Phan Van Anh Vu ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមករា​ជាមួយ​លិខិតឆ្លងដែន​ចំនួន​ពីរ​ដែលមាន​មួយ​ក្លែងក្លាយ​និង​មួយទៀត​ពិតប្រាកដ​ហើយ​ត្រូវបាន​គេ​និរទេស​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ​ភ្លាមៗ​។​

មេធាវី​របស់គាត់​បាន​និយាយថា គាត់​កំពុង​ព្យាយាម​ទៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​របស់​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​ចាប់ពង្រត់​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ឆ្នាំមុន​និង​ត្រូវបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ពុករលួយ​។​

វៀតណាម​មិនបាន​រៀបរាប់​លម្អិត​អំពី​អាថ៌កំបាំង​របស់​រដ្ឋ​ដែល​លោក Vu លាតត្រដាង​ឬថា​ប្រាប់​ទៅ​អ្នកណា​នោះទេ​ប៉ុន្តែ​សំណុំរឿង​បែប​សម័យ​សង្គ្រាមត្រជាក់​នេះ​បាន​ចោទ​ជា​បញ្ហា​ដល់​ប្រទេសមួយ​ដែល​មិន​ធ្លាប់មាន​ការផ្តួលរំលំ​ដ៏​មាន​ឥទ្ធិពល​ជា​សាធារណៈ​។​

លោក Vu ដែល​ធ្វើការ​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​និង​ជា​ចារកម្ម​សម្ងាត់​នៅពេល​ចាប់ខ្លួន​គឺ​ត្រូវបាន​គេ​ផ្តន្ទាទោស​បន្ទាប់ពី​ការកាត់ក្តី​រយៈពេល​មួយថ្ងៃ​នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ​។​

យោងតាម​វេ​ប​សាយ​របស់​រដ្ឋាភិបាល​បាន​និយាយថា លោក Vu ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​៩​ឆ្នាំ​ខណៈដែល​អតីតមន្ត្រី​ស៊ើប​ការសម្ងាត់​២​នាក់​ទៀត​ក៏​ត្រូវបាន​កាត់ទោស​ផងដែរ​ពីបទ “​បកអាក្រាត​បាំង​អាថ៌កំបាំង​រដ្ឋ​” ដោយ​ចេតនា​។​

អតីត​អនុប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​លោក Phan Huu Tuan បានទទួល​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខណៈដែល​អតីតមន្ត្រី​ប៉ូលិស​លោក Nguyen Huu Bach ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu