Ad Code

សារព័ត៌មាន​កម្ពុជា នឹង​ផ្សាយ​ផ្ទាល់​ចំនួន​២​គូ​ពី​សប្ដាហ៍​ទី​១៥ ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងធ្វើ​ដំណើរ​ដល់​សប្ដាហ៍​១៥ របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ​ដែល​មាន​ការប្រកួត​សរុប​ចំនួន​៥​គូ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ដែល​មានការ​ចាប់ដៃគ្នារ​វាង​ទូរទស្សន៍ BTV New, គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ (CNCC) និង​សារព័ត៌មាន​កម្ពុជា​។​

សរុប​ការប្រកួត​ទាំងអស់​មាន នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​បើកទ្វារ​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ទទួល​ក្រុម​វិសាខា វេលា​ម៉ោង​៣​​រសៀល ​ដោយ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ហើយ​ក្រុម​បឹងកេត ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣:៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ BTV News​។​

​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា វិញ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​។​

ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១៤ កន្លងទៅ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​វិញ ឃើញថា​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​ណាហ្គា​វើ​ល មាន​៣២​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៣២​ពិន្ទុ តែ​ខុស​ត្រង់​រូបមន្ត​គ្រាប់​បាល់​ចំណេញ​ច្រើន​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣០​ពិន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​២១​ពិន្ទុ ក្រុម​លេខ​៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​២០​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២០​ពិន្ទុ ដែរ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​សូល​ទី​ឡូ​អង្គរ មាន​១៤​ពិន្ទុ ហើយ​ក្រុម​លេខ​១០ អង្គ​រថា​យ​ហ្គឺ​រ មាន​១២​ពិន្ទុ ស្រ​បពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu