Ad Code

ឈើ​ស្រឡៅ​១៦០​កំណាត់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប នៅ​ស្រុក​អូរ​ជុំ



រតនគិរី​ ៖​ ឈើ​ជាច្រើន​កំណាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ និង​រឹបអូស​យកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​អូរ​ឡាង ស្ថិតនៅ​ក្នុងភូមិ​ខ្មែ​ង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ហើយ​ក៏បាន​ប្រទះឃើញ​ឈើ​ប្រភេទ​ស្រឡៅ​ប្រមាណ​១៦០​កំណាត់​ដែល​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​លាក់ទុក​នៅក្នុង​ព្រៃ។

​ប្រតិបត្តិការ​នេះ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូ​វ៉ាន់ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​រួមមាន​: កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក កម្លាំង​អាវុធហត្ថ​ខេត្ត កម្លាំង​អាវុធហត្ថ​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​ផងដែរ។

ក្រោយពី​ការ​ចុះ​បង្ក្រាប​ និង​រឹបអូស​ឈើ​ប្រភេទ​ស្រឡៅ​ចំនួន​១៦០​កំណាត់​រួច​មក ​​សមត្ថកិច្ច​ជំនាញ​មិនអាច​ដឹកជញ្ជូន​ចេញ​មក​បាន​នោះ​ទេ ​ដោយសារ​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​ឈើ​​​ចេញ​​ ក៏​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ប៉ូ​យ​ដើម្បី​ទទួល​ថែរក្សា​ទុកជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ផ្លូវ​ស្ងួត​ដី​ទើប​អាច​ដឹកជញ្ជូន​ចេញ​បាន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu