Ad Code

ឡុង ជិន ឈ្នះ​ស្វ័យប្រវត្តិ ខ​ណៈ​យុគ យក្ស​ផ្លែ ចុះចាញ់​ទឹក​៣ ក្នុង​ជម្រុះ​ចុងក្រោយ​ខ្សែក្រវាត់​ខា​រ៉ា​បាវ



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ដែល​ជា​ការប្រកួត​លើក​ចុង​ក្រោយ​នោះ អ្នក​ប្រដាល់​កម្ពុជា ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ គេ​ឈ្នះ​ដៃគូ​ដោយ​ស្វ័យប្រវត្តិ ហើយ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ គេ​បាន​សុំ​ចុះចាញ់​ដៃគូ​ក្នុង​ទឹក​ទី​៣។

ឡុង ជិន គេ​មិនបាន​ចំណាយ​កម្លាំង​នោះទេ ដោយសារ​ដៃគូ​ប្រកួត​របស់គេ​គឺ Phach Yaksou​បាន​បោះបង់ចោល​ការប្រកួត ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់ ។​ដូច្នេះហើយ ឡុង ជិន គេ​ត្រូវ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​បាន​៣​ពិន្ទុ ឯ​Phach Yaksou ត្រូវបាន​០​ពិន្ទុ។ ជាមួយនឹង​ជ័យជំនះ​នេះ បានធ្វើអោយ​ឡុង ជិន ទទួលបាន​១២​ពិន្ទុ ក្នុងការ​ប្រកួត​៤​លើក។

ទោះជា​មិនបាន​ប្រកួត​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ក៏ដោយ ក៏​ឡុង ជិន ត្រូវ​អ្នក​ផ្គូផ្គង​ផ្គូ​អោយ​ប្រកួត​ជា​លក្ខ​ណះ​មិត្តភាព​ជាមួយ​ថៃ​ផ្សេងទៀត គឺ​Phat Chhumphoun ដែល​ក្នុង​ការជួប​ប្រកួត​គ្នា​នេះ ឡុង ជិន​បាន​វាយ​ឈ្នះ​ដោយ​ពិន្ទុ។

ចំពោះ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​វិញ គេ​បាន​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ Theap Kao ក្នុង​ទឹក​ទី​៣ ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម វគ្គ​សន្សំ​ពិន្ទុ​លើកចុងក្រោយ​នេះដែរ។

ក្នុងការ​ប្រកួត យក្ស​ផ្លែ បាន​រងរបួស​បែក​ថ្ងាស​តាំងពី​ក្នុង​ទឹក​ទី​១​ម្ល៉េះ ដោយសារ​ត្រូវ​កែង​របស់ Theap Kao ធ្វើអោយមាន​ឈាម​ហូរ​កាត់​ភ្នែក​រំខាន​ដល់​ការប្រកួត​របស់គេ ហើយ​មកដល់​ទឹក​៣​ដោយ​មិនអាច​ស៊ូទ្រាំ​បាន​ទៀត​នោះ យក្ស​ផ្លែ​ក៏បាន​ចុះចាញ់ Theap Kao តែម្តងទៅ ។​
Theap Kao ជាមួយនឹង​ជ័យជម្នះ​នេះ គេ​ទទួលបាន​៨​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​៤​លើក​គឺ​ឈ្នះ​២​ចាញ់​២​ប្រកួត ឯ​យុគ យក្ស​ផ្លែ គេ​មាន​១០​ពិន្ទុ ក្នុង​៤​ប្រកួត​ដូចគ្នា គឺ​ឈ្នះ​៣ ចាញ់​១​ប្រកួត ៕

រឿង សោ​ភ័​ណ្ឌ ផ្តួល Thut Tidath​ទឹក​៣ ឯ​ហ៊ឹម សារ៉ាន់ ស្មើ Nachib De Dieloudi​នៅ​សង្វៀន​SEATV
អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​នៃ​ក្លិប​មកុដ​រាជសីហ៍ បាន​ផ្តួល អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Thut Tidath អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ក្នុង​ការជួប​ប្រកួត​គ្នា​កាលពី​យប់​ថ្ងៃទី​២១ កក្កដា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter។
Thut Tidath នៅក្នុង​ការប្រកួត​ទឹក​ទី​៣​នេះ ត្រូវ​រឿង សោ​ភ័​ណ្ឌ វាយ​ដួល​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ បន្ទាប់ពី​ត្រូវ​នឹង​កណ្តាប់ដៃ របស់​សោ​ភ័​ណ្ឌ​ដាល់ ចំ​ចុងដង្ហើម ប៉ុន្តែ​ក្រោយពី​រាប់​ដល់​៨​នោះ Thut Tidath គេ​បាន​បន្ត​ការប្រកួត​ទៀត តែ​ក៏ត្រូវ​សោ​ភ័​ណ្ឌ​ដាល់​មុខ​ពោះ ជាច្រើន​ដៃ​ថែមទៀត រហូត​ទាល់តែ​ស្រុត​ដួល​លើ​រេញ ហើយ​អាជ្ញាកណ្តាល​ក៏​សម្រេច​បញ្ឈប់ Thut Tidath តែម្តង ក្នុង​ទឹក​ទី​៣​នោះ។

ចំពោះ អ្នក​ប្រដាល់​ជើងចាស់​ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​បារាំង Nachib De Dieloudi បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។

សារ៉ាន់ អស់​អួត​ហើយ សូម្បីតែ​អ្នក​ប្រដាល់​បារាំង ទើប​ប្រកួត​បាន​២៨​លើក​ប៉ុណ្ណោះ ក៏​វាយ​មិន​ឈ្នះ​ដែរ ព្រោះ​សារ៉ាន់​ចាញ់​កម្លាំង​កាយសម្បទា ឆាប់​ហត់ ឆាប់​អស់​ស៊ុ​ហ្វ​ពេក ដែល​មិនអាច​យកឈ្នះ​បាន​ដូច​ពីមុន​នោះឡើយ។

ដោយឡែក អ្នក​ប្រដាល់​ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ផ្តួល ប៊ី ចាន់ណា​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ខ​ណៈ​ដែល ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ផ្តួល​ប្រាក់ រស្មី អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង អោយ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu