Ad Code

ប្រពន្ធ​សម័យ​ហ្វេ​ស​ប៊ុ​ក!! ស្រវឹង​មក​រក​រឿង​ឈ្លោះប្រកែក ប្រពន្ធ​ទាញ​ពូថៅ​កាប់ របួសធ្ងន់



រតនគិរី​ ៖​ បុរស​ម្នាក់ ផឹកស៊ី​ស្រវឹង ទៅ​រក​រឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ស្រាប់តែ​ប្រពន្ធ​ទប់ចិត្ត​មិនបាន (​គុំ​យូរហើយ​) ទាញ​ពូថៅ​កាប់​ទៅលើ​ប្ដី​ជា​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​។​

​ករណី​ហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៩​នាទី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ​ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ។

​នគរបាល​ប៉ុស្តិ៍​ស្រែ​អង្ក្រង​បាន​ឲ្យ​ដឹងថា ប្ដី​រងគ្រោះ​ឈ្មោះ ស៊ើ​ង ស៊ិន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ចំណែក​ប្រពន្ធ ឈ្មោះ រស់ ហ៊ុន អាយុ​៤៦​ឆ្នាំ អ្នក​ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

នគរបាល​ប៉ុស្តិ៍ បន្តថា មុនពេល​កើតហេតុ ប្ដី​ស្រវឹងស្រា​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ទើប​កើត​ចិត្ត​ក្ដៅក្រហាយ​ផឹក​ស្រវឹង​មិន​ទៅ​ដេក មករក​រឿង ​​បណ្ដាល​ឲ្យ​ប្រពន្ធ​យក​ពូថៅ​កាំ​ចំក្បាល​​​​ រងរបួស​ធ្ងន់​តែម្ដង។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ។ ចំណែក​ប្រពន្ធ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu