Ad Code

រឿង​សា​រ័ត្ន ចាញ់ Khon Krongthap ខណៈ​ផាន់ គ្រាន់​និង​វ៉ាន់​វឿន ឈ្នះ​ថៃ​ទាំងពីរ​នាក់



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Khon Krongthap ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៧​គីឡូក្រាម នៅក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire នៅលើ​សង្វៀន​SEA-TV ថ្ងៃទី​២២​ ខែ​កក្កដា ​ឆ្នាំ​២០១៨។

Khon Krongthap គេ​ជា​អ្នក​ប្រដាល់​ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនដង​ហើយ​នាពេល​កន្លងមក។ គេ​រឹងមាំ ដែល​រឿង សា​រ័ត្ន ពិបាក​ក្នុងការ ផ្តួល​គេ​អោយ​ដួល ទោះបីជា​ប្រើ​ស្នៀត​ទាត់​ជើង​ក្រោម កណ្តាប់ដៃ​ដាល់​មុខ ពោះ និង​ជង្គង់​អុក​ចុងដង្ហើម​យ៉ាងណាក៏ដោយ ក៏ Khon Krongthap មិន​ដួល​ដែរ។

រឿង សា​រ័ត្ន ទទួល​បរាជ​៧​យ​នេះ ក៏​ដោយសារតែ​គេ វាយ​ចេញ​ក៏​យឺត ហើយ​អត់​សូវ​វាយ​ទៅលើ​គេ​ទៀត ពោលគឺ​ដើរ​ចូលទៅ​តែ​អោយ​ថៃ​វាយ​ប៉ុណ្ណោះ។ ដូច្នេះហើយ ទើប​គេ​មិនសូវ​ទទួលបាន​ពិន្ទុ ធ្វើអោយ​ចប់​ការប្រកួត​៥​ទឹក ចាញ់ Khon Krongthap ដោយ​ពិន្ទុ។

ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ដែល​ឡើងមក​ប្រកួត​ជម្រះបញ្ជី​ជាន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម​នោះ បានទទួល​បរាជ័យ​ទៀត ដោយ​វាយ​ចាញ់​ន​ន់ ជំនិត ដោយ​ពិន្ទុ​ទៀត។

ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក៏​ប្រកួត​ចាញ់ រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ពិន្ទុ​ដែរ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៥៧​គីឡូក្រាម។ ងួន គា ត្រូវ​បែក​ឈាម​ដោយសារ​កែង​របស់​រ៉ែ​ម រាជ ច្រើន​កន្លែង​លើ​ផ្ទៃមុខ ដែល​ត្រូវ​ពេទ្យ​ដេរ​ប្រមាណ​១១​ថ្នេរ​ឯណោះ៕

ផាន់ គ្រាន់ ឈ្នះ Sen Khuom ដោយ​ពិន្ទុ ឯ វ៉ាន់ វឿន ឈ្នះ A Norn ក្នុង​ទឹក​៣
​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Sen Khuom ដោយ​ពិន្ទុ នា​រសៀល​ថ្ងៃអាទិត្យ​ទី​២២​កក្កដា​២០១៨ លើស​ង្វៀន​Wurkz​របស់​អាស៊ីអាគ្នេយ៍។

Sen Khuom​នេះ កាលពី​ថ្ងៃទី​០៨​កក្កដា​កន្លងទៅ គេ​បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក តែ​សម្រាប់​ជំនួប​ជាមួយ​ផាន់ គ្រាន់​លើក​នេះ គេ​ទៅ​មិន​រួច​ជាមួយ​ផាន់​គ្រាន់​នោះទេ ដែល​ធ្វើអោយ​ចប់​ការប្រកួត​៥​ទឹក​នោះ ផាន់ គ្រាន់ ឈ្នះ Sen Khuom ដោយ​ពិន្ទុ ។
​ចំណែក វ៉ាន វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ គេ​បាន​វាយ​ផ្តួល​អ្នក​ប្រដាល់​ថៃ A Norn អោយ​បោះ​ង​បង់​ចោលការ​ប្រកួត​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​អ្នក​ប្រដាល់​ថៃ​រូបនេះ ខូច កជើង​ខាងឆ្វេង​នោះ ។ A Norn​នេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEATV​នេះ ម្តង​រួចមកហើយ កាលពី​កាលពី​ថ្ងៃទី​១៧​មិថុនា កន្លងមក ដោយ​វាយ​ចាញ់​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ។​

វង្ស វិឆ័យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​លេច​មុខមក​សាជាថ្មី​ម្តងទៀត ជួប​ជាមួយ​ឈួន រិទ្ធី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នោះ ត្រូវ​ឈួន រិទ្ធី វាយ​អោយ​បោះបង់ចោល​ការប្រកួត ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ។​កាលពី​ជួបគ្នា​លើក​មុន វិឆ័យ​ចាញ់​ឈួន រិទ្ធី ត្រឹមតែ​ពិន្ទុ​ទេ តែ​លើក​ទី​២​នេះ ជួប​សំណាងអាក្រក់​បានតែ​មួយ​ទឹក​ប៉ុណ្ណោះ​។​

​គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​សងសឹក​អេ​លី​ត ភក្តី អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បានសម្រេច ដោយ​យកឈ្នះ​ភក្តី​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។​ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ កាលពី​ជួបគ្នា​លើក​មុន គង់ វិ​រៈ វាយ​ចាញ់ ភក្តី ដោយ​ពិន្ទុ​ដែរ ។​តែ​លើក​នេះ គង់ វិ​រៈ សងសឹក​អេ​លី​ត ភក្តី បាន​វិញ​ហើយ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu