Ad Code

ពលករ​ខ្មែរ​២១​នាក់ ត្រូវ​មេខ្យល់​ទុកចោល​ក្នុង​ព្រៃ លើទឹក​ដី​ថៃ



ប្រទេស​ថៃ ​៖ ​ពលករ​ខ្មែរ​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត សរុប​ចំនួន​២១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ដើម្បី​ប្រមូល​ផ្តុំ​យក​ទៅ​សាកសួរ បន្ទាប់ពី​ពួកគេ​ទាំងអស់គ្នា​ខំប្រឹង​ធ្វើដំណើរ​តាមរយៈ​ការដឹកនាំ​ផ្លូវ​របស់​មេខ្យល់​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ ដោយ​កាត់​ព្រៃ​ កាត់​ភ្លៀង​ និង​ឆ្លងកាត់​ជាច្រើន​ខេត្ត ទីបំផុត​ត្រូវ​បាន​មេខ្យល់​នោះ​គេចខ្លួន​បាត់ស្រមោល។

​ការឃាត់ខ្លួន​ពលករ​ខ្មែរ​ទាំង​២១​នាក់​នេះ បានធ្វើ​ឡើង​កាល​នៅ​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ ២០១៨ វេលា​ម៉ោង ៧ និង ៣០ នាទី ព្រឹក នៅ​ចំណុច​ក្នុងព្រៃ​មួយកន្លែង ក្នុង​ខេត្ត​ឡាំ​ភូ​ន ប្រទេស​ថៃ ដោយ​ពលករ​ទាំងអស់​ភាគច្រើន​ទៅ​ពី​ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម។​

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ណាត អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ស្រុក​ប​វេ​ល​ខេត្ត​បាត់ដំបង បាន​អោយ​ដឹង​ថា ពួកគេ​ទាំងអស់គ្នា បាន​លួច​ឆ្លងដែន​ខុសច្បាប់​នៅ​ច្រក​របៀង ក្នុង​ទឹកដី​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​មេខ្យល់​នាំចូល​ទៅកាន់​ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ហើយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់​អោយ​មេខ្យល់​ចំនួន ៥ ០០០ បាត។

ពលករ​រូប​នោះ​ បាន​បន្តថា ការ​លបចូល​នេះ​ ត្រូវ​ដើរកាត់​អូរ​កាត់​ព្រៃ បាន​ដើរ​ឆ្លងដែន​ចូល​ដល់​ក្នុង​ទឹកដី​ថៃ ហើយក៏​បាន​ស្នាក់នៅ​ក្នុង​ព្រៃ​អស់​រយៈពេល​៨​ថ្ងៃ រួច​បាន​ធ្វើ​ដំណើរ​ទៅដល់​ ខេត្ត​ឈៀង​រ៉ា​យ ទើប​សម្រាក ៣​ថ្ងៃ រួចហើយ​បានធ្វើ​ដំ​ណី​រ​ទៅដល់ ខេត្ត​ឡាំ​ភូ​ន បាន​១​យប់ ដល់​ព្រឹក​ឡើង​ស្រាប់តែ​មេខ្យល់​ដែល​បាន​នាំ​ផ្លូវ បាន​រត់​គេចខ្លួនបាត់ ទើបត្រូវ​សមត្ថកិច្ច​ថៃ​ចុះមក​ចាប់​តែម្តង។

ពលករ​ទាំងនោះ​មានឈ្មោះ ១. រ៉ង​លីន ភេទ​ស្រី អាយុ ២៥​ឆ្នាំ នៅ​ក្រចេះ ២. ម៉ៅ ណាត ភេទ​ស្រី អាយុ ៤០​ឆ្នាំ នៅ​ប្រវេល ៣. ចាន់ រាប អាយុ​១៩​ឆ្នាំ នៅ​ប្រវេល ៤. វៀប ចាន់ ភេទ​ស្រី អាយុ ៣០​ឆ្នាំ នៅ​កំពង់ចាម ៥. កៀប ភេទ​ស្រី អាយុ ៣៧​ឆ្នាំ នៅ​ប្រវេល​ ៦. មុំ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ នៅ​តាកែវ ៧. មិន ធី ភេទ​ស្រី អាយុ ២៨​ឆ្នាំ នៅ​បាត់ដំបង ៨. សៃ ភៀវ ភេទ​ស្រី អាយុ ២២​ឆ្នាំ នៅ​កំពង់ចាម ៩. រិម ណា ភេទ​ស្រី អាយុ ២២ ឆ្នាំ ​ នៅ​បាត់ដំបង ១០.​ក្មេងស្រី​ឈ្មោះ មិន ត្រា អាយុ ២​ឆ្នាំ មានឈ្មោះ មិន​ត្រា ១១. វង់ សុ​ថេប ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​កំពង់ចាម ១២. ផល សុ​ផែ ភេទ​ប្រុស អាយុ ឆ្នាំ នៅ​បាត់ដំបង​ ១៣. រី ចំរើន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​កំពង់ចាម ១៤. ចាប់ ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​កំពង់ចាម ១៥. សុ​វាន់​ណា ភេទ​ប្រុស អាយុ​៤១ ឆ្នាំ នៅ​កំពង់ចាម ១៦. ឆេ​មនី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​កំពង់ចាម ១៧. ចោះ សំណាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ កំពង់ចាម ១៨. ធីប តូ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ នៅ​ស្តៅ ១៩.​ទាប ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​បាត់ដំបង ២០. ប្រុស ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​បាត់ដំបង និង ២១. ឈ្មោះ វី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​កំពង់ចាម។

បច្ចុប្បន្ន​ពលករ​ដែល​ឆ្លងដែន​គ្មាន​ច្បាប់​ទាំងអស់ ត្រូវបាន​កម្លាំង​តម្រួត​ថៃ នាំ​ខ្លួន​យក​ទៅ​កាន់​អង្គភាព​ដើម្បី​ប្រគល់​ទៅ​អោយ​ការិយាល័យ​ជំនាញ ​សាកសួរ​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu