Ad Code

សិល្បករ​-​សិល្បការិនី​បង្ហាញ​វត្តមាន​ចូលរួម​ចែក​អំណោយ​ជនរងគ្រោះ ​ដោយសារ​ទឹកជំនន់​



ភ្នំពេញ ​៖ សិល្បករ​-​សិល្បការិនី​ជាច្រើនរូប ​បាន​នាំគ្នា​ជិះទូក​ទៅ​ចែក​អំណោយ​ដល់​បងប្អូន​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ដល់ទី​កន្លែង ​ក្រោម​ការដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ​ស្ថិតនៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍សែន​ជ័យ។

​វត្តមាន​សិល្បករ​ចូលរួម​មាននៅ​ថ្ងៃទី​២៤ ខែកក្កដា ​ឆ្នាំ​២០១៨​នេះ​មានដូចជា​៖​អ្នកនាង សុន ណា​រី​ម៉ូ​នី​ការ​, លោក ម៉ា​ដូ​ណា​,​លោក អ៊ឹម ជីវ៉ា ,​កញ្ញា បេ​បី ,​លោក វុទ្ធី ,​កញ្ញា អ៊ុង នី​និច្ច និង​ក្រុម​បង្ហាញ​ម៉ូត BN model និង​សិល្បករ​មួយចំនួនទៀត។

លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍សែន​ជ័យ​មាន​ប្រសាសន៍​ថា ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែន ដី​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ ដែល​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ ​ធ្វើ​អោយប៉ះពាល់​ដល់​ការរស់នៅ ​និង​ខូចខាត​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​លោក​ជា​អភិបាលខណ្ឌ​មិន​ព្រងើយកន្តើយ​បោះបង់​បងប្អូន​ឡើយ​គឺ​នៅ​ជាប់​កៀក​បង​ប្អូន​ជានិច្ច​ដោយ​លោក​បាន​ដាក់​ទីស្នាក់ការ​កងកម្លាំង​សង្គ្រោះ​ស្រាល​នៅក្នុង​ភូមិ​របស់​បងប្អូន ដោយមាន​ក្រុម​គ្រូពេទ្យ​ និង​ម្ហូបអាហារ​សម្រាប់​បងប្អូន​ទទួលទាន​មិន​អោយ​ខ្វះខាត​ឡើយ។

​លោក​អភិបាល​បាន​បន្ថែម​ថា ​ការខិតខំ​យកចិត្ត​ទុក្ខ​ដាក់​របស់​ថ្នាក់ដឹកនាំ​ខណ្ឌ​ចំពោះ​ប្រជាពលរដ្ឋ​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ធ្វើ​យ៉ាង​យ៉ាងណា​គឺ​ជួយ​លើកទឹកចិត្ត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កុំអោយ​ប្រជាពលរដ្ឋ​ឯកការ​នៅពេលដែល​ពួកគាត់​មានទុក្ខ​លំបាក មានន័យថា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​សុខ​ពួក​យើង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu