Ad Code

កម្ពុជា​ នៅ​មិនទាន់​រកបាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ASEAN School Games



លោក​ព្រំ ប៊ុណ្ណ​យី នាយ​បេសកកម្ម​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​10nd ASEAN School Ganes​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដែលជា​កន្លែង​ប្រារព្ធ​ការប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១០​មក​ថា កម្ពុជា​នៅ​មិនទាន់​ដណ្ដើមបាន​មេដាយ​នៅឡើយ​ទេ។

សម្រាប់​ប្រភេទ​កីឡា​វាយ​សី​វិញ្ញាសា​ប្រកួត​ជា​ក្រុម កម្ពុជា​បាន​ចាញ់​ទៅ​ហើយ។ វាយ​សី​នៅ​សល់​តែ​វិញ្ញាសា​វាយ​គូ និង ឯកត្តជន​ប៉ុណ្ណោះ។ ប្រភេទ​កីឡាអត្តពលកម្ម និង​ហែល​ទឹក​កម្ពុជា បាន​ត្រឹមតែ​វិះ​នឹង​បាន​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា​ក៏​លោក​ធ្វើការ​កត់​សម្គាល់​ថា គុណ​ផល​របស់​ពួកគេ​មានការ​ប្រែប្រួល​ល្អ​ជាង​លើក​មុន។ សម្រាប់​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​ពុំទាន់​មាន​សេចក្ដីរាយការណ៍​នៅឡើយ​ទេ។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្ពុជា​ចេញទៅ​ប្រកួត​កីឡា​សិស្ស​អាស៊ីអាគ្នេយ៍ ។​កម្ពុជា​ចេញទៅ​លើកដំបូង​នៅ​ឆ្នាំ​២០១៦​ក្នុងការ​ប្រកួត​លើក​ទី​៨​នៅ​ខេត្ត​ឈៀង​ម៉ៃ រាជាណាចក្រ​ថៃ​ដោយ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរិទ្ធ​មួយ​គ្រឿង លើ​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ។ លើក​ទី​២​ឆ្នាំ​២០១៧​ក្នុង​ល​ការប្រកួត​លើក​ទី​៩​នៅ​សិង្ហ​បូរី​កម្ពុជា​ពុំបាន​មេដាយ​ឡើយ។ សម្រាប់​លើក​ទី​១០​នេះ​ស្ថានភាព​ហាក់ដូចជា​មិនសូវ​ល្អ​សោះ​ទោះបី​ក្រុម​កម្ពុជា​ដែល​ចេញទៅ​ប្រកួត​សុទ្ធ​តែ​ជា​កីឡា​ជម្រើសជាតិ​ថ្នាល​ក៏ពិតមែន​ក៏ដោយ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu