Ad Code

អ្នក​ចាប់​កណ្តូប​ប្រទះឃើញ​សព​បុរស​ម្នាក់ ​ដេក​ស្លាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨



បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដើរ​ចាប់​កណ្តូប ​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់ នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ក្នុង​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដា ២០១៨​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​បើ​តាម​ការ​និយាយ​របស់​បុរស​ដែល​បាន​ប្រទះឃើញ​សព​នេះ​ថា​ ខ្លួន​បាន​ដើរ​ចាប់​កណ្តូប​ក៏បាន​ប្រទះ​សព​ជនរងគ្រោះ​មាន​ដេក​កើយ​ទង់ជាតិ ប៉ុន្តែ​មានតែ​មានតែ​ខោខ្លី អត់ អាវ​។



បើ​តាម​មេភូមិ​ព្រៃ​គប់ លោក ណង សុង បាន​និយាយ​ថា ជនរងគ្រោះ​មិនមែន​ជា​សមាជិក​ក្នុងភូមិ​របស់លោក​ឡើយ​ប្រហែល​អ្នក​មកពី​ឆ្ងាយ សព​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ហើយ​បានធ្វើការ​សន្និដ្ឋាន​ថាស​ព​នេះ​ប្រហែល​ស្លាប់​ដោយ​ខ្យល់ គ គ្មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះទេ សព​ត្រូវបាន​សមត្ថកិច្ច​យក​មក​តម្កល់​នៅ​វត្ត​រង់ចាំ​ឲ្យ​សាច់​ញាតិ​មក​ទទួលយក​តែបើ​ពុំ​ឃើញ​សាច់​ញាតិ​មក​ទទួល​នោះ​ទេ​សព​ត្រូវ​សមត្ថកិច្ច​បូជា​ហើយ​ព្រោះ​ទុក​យូរ​ខ្លាច​ស្អុយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu